Menu

១១-« ផែនទីបោះពុម្ពផ្សាយ »

សម្រាប់អ្នកសារព័ត៌មានបោះពុម្ព « ផែនទីបោះពុម្ពផ្សាយ » គឺជាប្រភេទល្បែងគរុកោសល្យមួយ។ វាជារូបភាពតំណាងដែល មើលឃើញនឹងភ្នែក ក្រោមទម្រង់គំនូរជីវចលលើក្រដាស លើអេក្រង់ ឬត្រូវបានចាក់បញ្ចាំងលើជញ្ជាំងដូចជាភាពយន្ត។ ផែនទីនេះបង្ហាញពីអ្វីដែលកាសែតមាន ពី​មួយ​ទំព័រទៅមួយទំព័រ រហូតដល់ចប់។ ទិដ្ឋភាពទូទៅនេះបង្ហាញប្រាប់ជាមុនថា តើការ​ផលិត​ព័ត៌មាន​នឹងត្រូវបែងចែក និងចាត់ចែងដោយរបៀបណា ចាប់ពី​ទំព័រ​ទីមួយ​រហូត​ដល់​ទំព័រ​ចុង​ក្រោយ។

ច្បាប់នៃការ « បំលែង »

គ្រប់ទំព័រទាំងអស់នៃកាសែតគ្មានឥទ្ធិពលដូចគ្នាទេ។

ផ្នែកខាងមុខនៃទំព័រទាក់ភ្នែកអ្នកអានជាធម្មជាតិ ខណៈដែលគេត្រូវបើកទំព័រទើបឃើញផ្នែកខាង ក្រោយ

 អត្ថបទដែលដាក់ក្នុងទំព័រសេសគឺគួរឱ្យកត់សម្គាល់ជាងអត្ថបទនៅលើទំព័រគូ

ប្រាកដណាស់ ទំព័រមានតម្លៃបំផុតគឺ « ទំព័រមុខ » ដែលជាផ្ទាំងកញ្ចក់នៃកាសែត ប៉ុន្តែទំព័រទី៣ ទី៥ ទី៧។ល។ក៏ជាទំព័រមានតម្លៃដែរ។ ទំព័រទាំងនេះគឺជាទំព័រសំខាន់ ជាទំព័រ « ក្តៅ » នៃកាសែត។ វា ផ្តោតលើព័ត៌មាន « ក្តៅ »

ផ្ទុយទៅវិញ ទំព័រគូដូចជា ទំព័រទី២ ទី៤ ទី៦ និងទី៨ជាដើម គឺជាទំព័រ « តសាច់រឿង » នៃប្រធាន បទសំខាន់ និងផ្ទុកនូវប្រធានបទរង។ វាជាទំព័រដាក់ព័ត៌មាន « ត្រជាក់ » សំខាន់ៗនៃកាសែត ពោលគឺសម្រាប់បង្ហាញពីប្រធានបទដែលមិនសូវបន្ទាន់។

ទំព័រពីរផ្សេងទៀតដែលមានតម្លៃខ្លាំងដែរចំពោះគ្រប់សារព័ត៌មានគឺ ទំព័រកណ្តាល និងទំព័រចុងក្រោយ

ទំព័រកណ្តាលគឺជាកន្លែងដ៏ប្រសើរបំផុតសម្រាប់លើកតម្កើងអត្ថបទខ្នាតវែង។ គេទុកទំព័រនេះ សម្រាប់ដាក់បទយកការណ៍ធំៗ បទស៊ើបអង្កេត សំណុំរឿង ជីវព័ត៌មាន និងបទសម្ភាសន៍ធំៗ។

ទំព័រចុងក្រោយដែលច្រើនតែត្រូវបានបញ្ចប់ក្រោយគេ បម្រុងទុកសម្រាប់ព័ត៌មាននាទីចុង ក្រោយ។ វាក៏ជាទីតាំងសំខាន់ដូចទំព័រមុខដែរ សម្រាប់ការលើកតម្កើងគំនូរ និង បទវិចារណកថា។

ការលាត្រដាងនៃ « ដំណើរការ »

ភាពខុសគ្នារវាងទំព័រ « ក្តៅ » និងទំព័រ « ត្រជាក់ » មិនមែនគ្រាន់តែជាវិធីមូលដ្ឋានដើម្បីបង្ហាញ ព័ត៌មានអាស្រ័យតាម « សីតុណ្ហភាព » ប៉ុណ្ណោះទេ។ ភាពខុសគ្នានេះក៏អនុញ្ញាតឲ្យឲធ្វើការតាំង ពង្រាយការផលិតអត្ថបទព័ត៌មានប្រចាំថ្ងៃ ដើម្បីជៀសវាងការស្ទះនៅពេលបិទបញ្ចប់ការងារ សម្រាប់ការត្រៀមបោះពុម្ពផ្សាយ។ ប្រសិនបើរបៀបវារៈត្រូវបានរៀបចំល្អ ហើយបញ្ជីអត្ថបទរំពឹង ទុកត្រូវបានរៀបចំឡើងដោយយកចិត្តទុកដាក់ ប្រធានបទជាច្រើនអាចធ្វើរួចជាមុន និងបញ្ចូល ក្នុងផែនទីបោះពុម្ពផ្សាយជាច្រើនម៉ោងមុនម៉ោងបិទបញ្ចប់ការងារសម្រាប់ត្រៀមរៀបចំបោះពុម្ព។ ឧទាហរណ៍ ប្រធានបទបម្រុងសម្រាប់ទំព័រកណ្តាលទាំងពីរ ប្រធានបទមិនបន្ទាន់ ប្រធានបទ « ទស្សនាវដ្តី » ឬប្រធានបទរងដែលដាក់នៅក្នុងទំព័រគូ។ ការពង្រាយផលិតកម្មគឺជាការធានានូវមាតិកាដែល មានគុណភាព។

គំរូមូលដ្ឋាន

« ផែនទីបោះពុម្ពផ្សាយ » គំរូសម្រាប់កាសែតប្រចាំថ្ងៃតូចមួយក្នុងស្រុក ត្រូវបានបង្កើតឡើងចំនួន ១២ ទំព័រ។ ចំនួននេះ អាចត្រូវបានផ្លាស់ប្តូរ និងបង្កើនឡើងតាមបំណង៖ បង្កើនចំនួនទ្វេដងសម្រាប់កាសែតប្រចាំថ្ងៃធំក្នុងស្រុក (២៤ ទំព័រ) បង្កើនចំនួនបីដងសម្រាប់កាសែតប្រចាំថ្ងៃក្នុងតំបន់ (៣៦ ទំព័រ) បង្កើនដល់បួនដងសម្រាប់កាសែតប្រចាំថ្ងៃថ្នាក់ជាតិ (៤៨ ទំព័រ)។ ផែនទីទាំងអស់នេះត្រូវបានបែងចែកអាស្រ័យទៅតាមព័ត៌មាន និងការរៀបចំការងារ។ វារួមបញ្ចូលទាំងទំព័រ « ក្តៅ » ទាំងទំព័រ « ត្រជាក់ » ដើម្បីសម្របសម្រួលព័ត៌មានទាន់ពេល។

កាសែតក្នុងស្រុកតូច

ទំព័រមុខ៖ ប្រធានបទសំខាន់៖ ចំណងជើង ការណែនាំប្រធានបទ ( « ការតស៊ូរបស់ខ្ញុំប្រឆាំងសេហ្សារ ») សំណេរ បើកឆាក (សេចក្តីណែនាំរឿងដែលជាការសង្ខេបរឿង នាំអ្នកអានទៅកាន់តួអត្ថបទ + រូបថត ឬរូបគំនូរ)។

ទំព័រទី ២ ៖ ទំព័រដែលបានកំណត់ជាមុនសម្រាប់ « ព័ត៌មានផ្នែក »។ ឧទាហរណ៍ « លិខិតមិត្តអ្នកអាន »។

ទំព័រទី ៣ ៖ ជាទំព័របន្តនៃប្រធានបទសំខាន់ពីទំព័រមុខ ជាមួយនឹងចំណងជើងមួយផ្សេងទៀត៖ « នៅហ្សែរហ្គោវី ខ្ញុំបាន ប្រយុទ្ធជាមួយ « ព្រះចៅ ហ្ស៊ុល »… ចំណងជើងរង៖ « យុទ្ធជនជើងចាស់ វែកសាំងហ្ស៊េតូរ៉ាក់ ពន្យល់ប្រាប់យើងពី របៀបដែលប្រជាជនប្រឺតាញអាចប្រយុទ្ធជាមួយពួករ៉ូម៉ាំង…» (ទំព័រក្តៅ)

ទំព័រទី ៤ ៖ ជីវិតរស់នៅក្នុងទីក្រុង (ទំព័រត្រជាក់)។

ទំព័រទី ៥ ៖ ជីវិតរស់នៅក្នុងទីក្រុង (ទំព័រក្តៅ)។

ទំព័រទី ៦ ៖ ទំព័រកណ្តាលទាំងពីរ៖ បទយកកាណ៍ សំណុំរឿង ឬបទស៊ើបអង្កេតស្តីពីព្រឹត្តិការណ៍ក្នុងស្រុក (ទំព័រត្រជាក់)។

ទំព័រទី ៨ ៖ ព័ត៌មានសេដ្ឋកិច្ច (ទំព័រក្តៅ)

ទំព័រទី ៩ ៖ ព័ត៌មានវប្បធម៌ (ទំព័រត្រជាក់)

ទំព័រទី ១០ ៖ ព័ត៌មានកីឡា (ទំព័រក្តៅ)

ទំព័រទី ១១ ៖ ព័ត៌មានសន្តិសុខសង្គម (ទំព័រក្តៅ)

ទំព័រទី ១២ ៖ ជីវព័ត៌មានប្រចាំថ្ងៃ (អត្ថបទត្រជាក់) ឬព័ត៌មានខ្លីសម្រាប់ដំណឹងនៅនាទីចុងក្រោយ (អត្ថបទក្តៅ)។

ការបំលែង « ផែនទីបោះពុម្ព » គំរូ ទៅជាកាសែតប្រចាំថ្ងៃថ្នាក់ជាតិ (ទំព័រ « ត្រជាក់ » មាន ១/៣)

ទំព័រមុខ៖ ផ្ទាំងកញ្ចក់នៃសារព័ត៌មាន។

ទំព័រទី ២ ៖ ព័ត៌មានសន្តិសុខសង្គម

ទំព័រទី ៣ ៖ ទំព័របន្តនៃអត្ថបទពីទំព័រមុខ

ទំព័រទី ៤, ៥, ៦ ៖ នយោបាយអន្តរជាតិ (ដែលក្នុងនោះ មួយទំព័រជាទំព័រ « ត្រជាក់ » )។

ទំព័រទី ៧, ៨,៩ ៖ នយោបាយក្នុងប្រទេស (មួយទំព័រជាទំព័រ « ត្រជាក់ »)។

ទំព័រទី ១០, ១១ ៖ ប្រធានបទសង្គម (មួយទំព័រជាទំព័រ « ត្រជាក់ »)

ទំព័រទី ១២, ១៣ ៖ ទំព័រកណ្តាលទាំងពីរ

ទំព័រទី ១៤, ១៥ ៖ ប្រធានបទទាក់ទងនឹងសេដ្ឋកិច្ច និងសង្គម

ទំព័រទី ១៦, ១៧ ៖ ព័ត៌មានវប្បធម៌ (មួយទំព័រជាទំព័រ « ត្រជាក់ »)

ទំព័រទី ១៨, ១៩ ៖ ព័ត៌មានកីឡា (មួយទំព័រជាទំព័រ « ត្រជាក់ »)

ទំព័រទី ២០, ២១, ២២ ៖ ព័ត៌មានផ្នែក (ពីរទំព័រជាទំព័រ « ត្រជាក់ »)

ទំព័រទី ២៣ ៖ កម្សាន្ត ទូរទស្សន៍ វិទ្យុ ល្បែង (ទំព័រ « ត្រជាក់ »)

ទំព័រទី ២៤ ៖ ដំណឹងទាន់ហេតុការណ៍

តួនាទីរបស់ « អ្នកត្រួសត្រាយ »

ការកែសម្រួលផែនទីទៅនឹងព័ត៌មានត្រូវបានសម្របសម្រួលដោយការងាររបស់ « អ្នកត្រួសត្រាយ »។ ពួកគេត្រូវបាន ចាត់តាំងជាវេនម្តងម្នាក់។ ពួកគេគឺជាអ្នកយកព័ត៌មាននៅក្នុងគ្រប់ផ្នែក ឬគ្រប់មាតិកាបញ្ជី ព័ត៌មានដែលបានមកដល់ការិយាល័យមុនគេ។ បេសកកម្មរបស់ពួកគេគឺរៀបចំចាត់ចែងការងាររបស់ ក្រុមខ្លួន។ ពួកគេជ្រើសរើសព័ត៌មានពីទីភ្នាក់ងារព័ត៌មានដែលផ្សព្វផ្សាយតាមអ៊ីនធឺណេត ពិនិត្យ មើលសេចក្តីថ្លែងការណ៍ជាផ្លូវការ និងអត្ថបទដែលផ្ញើដោយអ្នកឆ្លើយឆ្លងព័ត៌មាន។ ការបែងចែក ការងារនេះធ្វើឲ្យចំណេញពេលវេលាសម្រាប់មនុស្សគ្រប់គ្នា និងអនុញ្ញាតឲ្យ « ផែនទី » …ចេញ ទាន់ពេល !