Menu

១៣-បទយកការណ៍

បទយកការណ៍ត្រូវ​បាន​ចាត់ទុកជាប្រភេទ​អត្ថបទព័ត៌មាន​​សំខាន់មួយ​។ វាជាគំនិតសារព័ត៌មាន​មួយៈ បទយក​ការណ៍​ល្អមួយ​​ធ្វើសំយោគ​រាល់​ប្រភេទ​អត្ថបទ​សារព័ត៌មានផ្សេងៗ​ទៀត។ មិនត្រឹម​តែប៉ុណ្ណោះ ទម្រង់​និង​ខ្លឹមសារត្រូវមាន​ភាពស៊ីចង្វាក់គ្នា ជុំវិញ​​ប្រធាន​បទ​ល្អមួយ ជាមួយ​នឹង​ការ​ប៉ិនប្រសប់។ នេះជាលំហាត់​ដ៏លំបាក​មួយ ដែលមិនត្រូវមានភាព​ទន់ខ្សោយឡើយ។ វាទាម​ទារ​ឲ្យ​មាន​ការ​ប្រើប្រាស់​រាល់គ្រប់​បច្ចេក​ទេស​សរសេរ​ព័ត៌មាន។

គន្លឹះទាំង៨ នៃបទយកការណ៍ល្អ

១/គំនិតល្អមួយ

 

ដើម្បីទាក់​ទាញ​ចំណាប់​អារម្មណ៍ ជាបឋម យើងត្រូវ​រៀបរាប់​ប្រវត្តិដើម​មួយ។ ការងារ​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ គឺ ស្វែង​រក « គំនិតល្អ » ដែល​សារព័ត៌មាន​ដទៃទៀតមិន​មាន។ នៅក្នុង​ព័ត៌មាន​​បច្ចុប្បន្នភាព គេតែង​តែរក​គំនិតល្អៗបាន តាមរយៈការ​ងារ​រ​ក​បញ្ច្រាសទិស។ តើ​លោក ហ្ស៊ុល សេហ្សារ បាន​ចុះពីកប៉ាល់​នៅ​ចក្រភព​អង់គ្លេស? មនុស្ស​គ្រប់​គ្នាផ្តោតការ​យកចិត្ត​​ទុកដាក់​តែលើ​ផែនការ​សង្គ្រាម កម្លាំង​ទាហាន គោល​បំណង​ភូមិសាស្រ្ត-នយោបាយ និងមហិច្ឆតា​របស់​គាត់? តើ​បេសកជន​ពិសេស​នៃសារព័ត៌មានរ៉ូម៉ាំង និងហ្គាល័រ ធ្វើ​ដំណើរ​មកដល់​​ឆ្នេរសមុទ្រឌូវ (Douvres)?… សម្រាប់ខ្ញុំ ខ្ញុំនឹង​ធ្វើ​រឿងផ្ទុយពីនេះ ! ខ្ញុំនឹងចុះទៅកាន់ទីតាំង ដើម្បី​ពិនិត្យមើល​ថាតើ​​ប្រជាជន​ប្រឺតាញ​ «ដ៏ឃោរឃៅទាំងនោះ » ប្រតិកម្ម​យ៉ាងដូចម្តេច? ខ្ញុំបាន « លក់ » គំនិតនេះប្រាប់ទៅប្រធាន​ផ្នែក​និពន្ធ​ព័ត៌មាន​របស់ខ្ញុំ ហើយ​គាត់​រីករាយនឹងគំនិតនេះ…  

២/បណ្តុំឯកសារល្អមួយ

ដើម្បីងាយស្រួលយល់អំពី​អ្វីដែលយើង​នឹងមើលឃើញ នៅពេលយើងចុះធ្វើ​បទយកការណ៍​នៅកន្លែង​មិន​ស្គាល់​ យ៉ាង​ហោច​ណាស់ យើង​ត្រូវ​មាន​កូន​គំនិត​មួយពីអ្វីដែលយើង​រំពឹងទុក… ខ្ញុំ​មិន​ដឹង​អ្វីទាល់តែសោះ​អំពី​ប្រជាជន​ប្រឺតាញ «ដ៏ឃោរឃៅទាំងនោះ»។ តើខ្ញុំ​អាច​សរសេរ​អត្ថបទ​ដ៏ល្អ អំពីពួកគេ​បាន​យ៉ាង​ដូច​ម្តេច ? ដូចនេះ ខ្ញុំ​ចំណាយពេល​ស្រាវជ្រាវ​ឯកសារអំពីពួកគេ មុន​នឹង​ចុះទៅជួបពួកគេផ្ទាល់។ បើ​មិន​ដូច្នោះទេ ខ្ញុំ​ប្រឈម​នឹង​បាត់បង់​រឿងរ៉ាវ​គួរឲ្យ​អារម្មណ៍​បំផុត នៅពេល​ចុះទៅដល់​ទីតាំង។

៣/ប្រវត្តិ និងសាច់រឿងជីវិត

បទយកការណ៍គឺជា​ជីវិតរបស់​មនុស្ស។ ពេលមកដល់​តំបន់ប្រឺតាញ ខ្ញុំ​បាន​សម្ភាសន៍ប្រជាជន និង​បាន​កត់សម្គាល់​បុគ្គលិកលក្ខណៈ​មនុស្ស ដែល​​ដែល​ចូលចិត្តនិយាយ​ច្រើនបំផុត មាន​អារម្មណ៍​ឆាប់កម្រោលបំផុត និងជាមនុស្ស​សំខាន់បំផុត។ ខ្ញុំសម្ភាសន៍​ពួក​គេ ​អំពី ហ្ស៊ុល សេហ្សារ និង​ការ​ចូលមកដល់​តាមកប៉ាល់របស់​គាត់។ ខ្ញុំ​បាន​កត់ត្រា​ជាច្រើន​អំពីអ្វី​ដែល​ខ្ញុំ​មើលឃើញ និងស្ដាប់ឮ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​បាន​ថតសម្លេងកិច្ចសន្ទនា​របស់​ខ្ញុំ (ដោយមាន​​ការ​ឯកភាព​ពីដៃគូសន្ទនា)។ មុន​ធ្វើ​បទសម្ភាសន៍​នីមួយៗ ខ្ញុំ​បាន​កំណត់​អត្តសញ្ញាណ​របស់​អ្នក​ត្រូវ​សម្ភាសន៍​គ្រប់​រូប​យ៉ាង​ប្រុងប្រយ័ត្ន ដូចជា នាម គោត្តនាម អាយុ មុខរបរ ពណ៌ភ្នែក ពណ៌សក់ និង​លក្ខណៈសម្គាល់​ពិសេស… ​ខ្ញុំ​ក៏​កត់​ត្រា​ផងដែរ​នូវ​រាល់​ការ​ពិពណ៌នា​លំអិត​ដែល​មាន​ប្រយោជន៍​សម្រាប់ខ្ញុំ ដើម្បី​សរសេរព័ត៌មាន​ ដូចជា ត្រង់នេះ មាន​រោងជាងស្លដែក ត្រង់នោះ មាន​ហាងលក់គ្រឿងទេស និង « ហាងផឹកស៊ី »​…

៤/ សំទ្បេង ពណ៌ និងក្លិន
បទយកការណ៍គឺជាក្របខណ្ឌនៃជីវិតមនុស្ស។ រាល់អត្ថន័យសុទ្ធតែត្រូវបានធ្វើឡើង​ដោយ​ប្រុង​ប្រយ័ត្ន។ ខ្ញុំថតសំទ្បេង ពណ៌សំបុរ និង​ក្លិន ដើម្បីសរសេរ​វានៅក្នុង​អត្ថបទ​របស់ខ្ញុំ។ ខ្ញុំ​នឹង​ពិពណ៌នា​មនុស្ស​របស់ខ្ញុំ នៅក្នុង​ពិភពវិជ្ជាជីវៈរបស់​ពួកគេ។ អត្ថបទ​របស់​ខ្ញុំត្រូវ​ធ្វើឲ្យ​អ្នក​អាន​ឃើញ ឮសូរ​ និង​មាន​អារម្មណ៍ ដូចខ្ញុំដែរ។

៥/មុំនៃការចាប់ផ្តើម

ខ្ញុំបញ្ចេញមនោសញ្ចេតនា​​មួយ ដែលគ្របដណ្ដប់អ្វីខ្ញុំ​មើលឃើញ ឮសូរ និងមាន​អារម្មណ៍ ពេល​​សម្ភាសជា មួយ​ប្រជាជន​ប្រឺតាញ និង​ពេលពាក់ព័ន្ធជាមួយការត្រៀមរៀបចំ​សង្គ្រាមរបស់​​ពួកគេ : យុទ្ធនាការ​របស់​សេហ្សារ គឺជាដំណើរកំសាន្ត​ដើម្បីសុខភាព។ ប្រជាជន​ប្រឺតាញ​រង់ចាំ​ការ​មកដល់​​របស់​គាត់ ហើ​យពួកគេ​បាន​ប្រឆាំង​នឹងគាត់ ជាទម្រង់​នៃការ​តស៊ូឧទ្ទាម…ជាមួយកម្លាំងជំនួយ​ពី​ជនជាតិ​អេកូស។ នេះជាព័ត៌មាន​សំខាន់​បំផុត។ មេដឹកនាំប្រឺតាញ ជាអ្នកប្រាប់ខ្ញុំ​អំពីរឿងនេះ។ ជនជាតិ​អេកូស​បាន​ចាកចេញពីទឹកដីហាយលែនស៍ (Highlands) ដើម្បី​វាយប្រហារសេហ្សារ ពេលពួកគេ​យកបាន​ទីក្រុងឡុងដ៍។ នេះគឺជាមុំនៃសេចក្តីផ្តើម​របស់​ខ្ញុំ! ខ្ញុំ​រក្សា​ចំណងជើង​ដដែល : « សេហ្សារធ្វើ​ដំណើរឆ្ពោះទៅរកស្ថានភាពអាក្រក់ ​ »…

៦/សេចក្តីផ្តើមដ៏ល្អមួយ

បទយកការណ៍ល្អមួយ ត្រូវមាន​គំនិតល្អនៃតួអង្គសំខាន់ និងបង្ហាញសំដីដ៏មាន​អត្ថន័យ។ ជនជាតិ​អង់គ្លេសបានឆ្លើយសំណួរ​របស់​ខ្ញុំ ដើម្បីអាច​សរសេរសេចក្តីផ្តើមដ៏ល្អមួយ។ គាត់ជាមេដឹកនាំប្រឺតាញ។ ខ្ញុំ​បាន​បញ្ជូល​គាត់នៅក្នុង​សាច់រឿង ដោយ​សរសេរ​អត្ថបទចាប់ផ្តើម​ពីឃ្លាមួយ ចំណោមឃ្លា​ដ៏មាន​អត្ថន័យ​បំផុត​របស់​គាត់ « សេហ្សារមកដល់ដោយជិះកប៉ាល់ តែត្រឡប់ទៅវិញ​ដោយ​ហែលទឹក!… ». ខ្ញុំនឹង​សរសេរ​ប្រវត្តិរបស់​គាត់​ ប៉ុន្មាន​បន្ទាត់ ដើម្បី​បង្កើតការទាក់ទាញ មុននឹង​បង្ហាញការអះអាង​​ផ្សេង​ៗ​ទៀត​របស់​គាត់។

៧/ផែនទីនាំផ្លូវដ៏ល្អមួយ

បទយកការណ៍ល្អត្រូវ​មាន​ផែនទីនាំផ្លូវដ៏រឹងមាំមួយ ចន្លោះសេចក្តីផ្តើមល្អមួយ និង​បញ្ចប់ សេចក្តីល្អមួយ​។ ខ្ញុំប្រើប្រាស់ការអះអាង​របស់​មេដឹកនាំប្រឺតាញជាផែនទីនាំផ្លូវ។ ខ្ញុំនឹងសរសេរ​តួសេចក្តី ដោយ​ប្រើ​ប្រាស់​រាល់​ការ​រៀបរាប់ ការពិពិណ៌នា ប្រវត្តិខ្លីៗ សក្ខីកម្ម និង​កំណត់សម្គាល់ផ្ទាល់​របស់ខ្ញុំលើ​យុទ្ធសាស្រ្ត និង​មធ្យោបាយ​របស់​ប្រជាជន​ប្រឺតាញ និង​សម្ព័ន្ធមិត្តរបស់​ពួកគេ។

៨/បញ្ចប់សេចក្តីដ៏ល្អមួយ

គ្មាន​បទយកការណ៍ល្អណាមួយ ដែលគ្មាន​បញ្ចប់សេចក្តីទេ។ សេចក្តីបញ្ចប់​នៃអត្ថបទ​របស់​ខ្ញុំអំពី​ដំណើរ​ទៅកាន់​តំបន់​ប្រឺតាញ នឹងសមាមាត្រជាមួយ​សេចក្តីផ្តើម។ ខ្ញុំ​នឹង​ប្រាប់មេដឹកនាំ​ប្រឺតាញ​រូបនោះ ជាចុងក្រោយ​ថា : «ជនជាតិរ៉ូម៉ាំងសុទ្ធតែឆ្កួត… »

ប្រវត្តិសាស្រ្តរស់រវើក គឺជាប្រវត្តិសាស្រ្តបច្ចុប្បន្ន

ដូចនេះ ខ្ញុំសរសេរព័ត៌មាន ដោយ​ប្រើ​កាល​បច្ចុប្បន្ន