Menu

១៧-ការសរសេរអត្ថបទ

ការសរសេរអត្ថបទសារព័ត៌មាន គឺជា​ការសរសេរសេចក្ដីបញ្ជាក់​មួយ​ ដែល​មាន​ភាពច្បាស់លាស់ និង​ខ្លឹម​សារ​គ្រប់​គ្រាន់។ ការងារ​នេះអាច​សម្រេច​គោល​ដៅ​សំខាន់ ព្រោះ​យើង​មិនបាន​ខ្ជះខ្ជាយ​​ពេលវេលា។ ប៉ុន្តែ ការសរសេរ​ត្រូវតែ​ច្បាស់បែបវិទ្យាសាស្រ្ត ដើម្បីឲ្យ​មនុស្ស​គ្រប់​រូប​ងាយ​ស្រួលយល់។ ការសរសេរ​ក៏​ត្រូវ​មាន​សោភ័ណភាព​ស្រស់ស្អាត ដូចជា​ការ​សរសេរ​អត្ថបទ​អក្សរសិល្បិ៍​ផងដែរ។ ការ​សរសេរ​អត្ថបទ​សារព័ត៌មានមាន​ការ​ប្រែប្រួលទៅតាម​ទម្រង់​នៃ​ការ​បញ្ចេញ​មតិ។

សំណួរត្រៀមជាមុនៈ តើខ្ញុំចង់​និយាយ​អំពីអ្វី ?

យើង​នឹងសរសេរអត្ថបទ​​បានល្អ ប្រសិន​ជាយើងយល់ច្បាស់​អំពីអ្វីដែលយើងចង់សរសេរ។ ទោះ​បីជា​អ្នក​យក​ព័ត៌មាន​​ជ្រើសរើសអត្ថបទ​​ប្រភេទណាមក​សរសេរក៏ដោយ គេ​ត្រូវ​ប្រកាន់ភ្ជាប់នូវអ្វី ដែល​ចាំ​បាច់ ក្រោម​រូបភាព​ជា​សារដ៏មាន​អត្ថន័យ​មួយ ចាប់តាំងពីបន្ទាត់ដំបូងៗ​នៃអត្ថបទរបស់ខ្លួន។

ឧទាហរណ៍អំពីបទយក​ការណ៍ : « សេហ្សារបាន​មកដល់ដោយ​ជិះកប៉ាល់ ហើយ​គាត់​បាន​ចាកចេញទៅវិញ​ដោយហែល​ទឹក…។ ជនជាតិ​ប្រឺតាញដ៏ស្ងៀមស្ងាត់ម្នាក់​បាន​និយាយ​ដោយ​ស្នាម​ញញឹម និង​សំលៀងពូថៅចម្បាំង​របស់​គាត់ ដោយ​ផឹក​តែអស់​ពីរកែវ។ មេដឹក​នាំ​ជនជាតិប្រឺតាញ​​រូបនេះហាក់មិន​បាន​ភិតភ័យ​ទៅនឹង​ការ​ចល័តទ័ព​របស់​ពួក​រ៉ូមាំង ដែល​បាន​ចូលចត​នៅឆ្នេរសមុទ្រឌូវទេ។ គាត់ត្រៀមលក្ខណៈតបត រួចជាស្រេច។ សេហ្សារមិន​ទាន់ដឹង​អំពីរឿងនេះនៅឡើយទេ ប៉ុន្តែ គាត់នឹង​ធ្លាក់ចូលអន្ទាក់មួយ... »។ បន្ទាប់មក ត្រូវពន្យល់​ថា​តើអន្ទាក់​នោះគឺជាអ្វី?

សំណួរសំខាន់ចំនួន២ : តើខ្ញុំត្រូវនិយាយ​ប្រាប់​នរណា និងយ៉ាងដូចម្តេច?

*អ្នកយកព័ត៌មានសរសេរ​ព័ត៌មាន​ឲ្យ​​សាធារណៈជនជាលក្ខណៈគ្រួសារ។ គេសរសេរព័ត៌មាន​ដើម្បី​បម្រើ​សេវា​កម្ម​ជូនអ្នក​អាន។ ប៉ុន្តែ សារព័ត៌មាន​ទាំង​អស់​មិន​មាន​អ្នក​អាន​ដូចគ្នាទេ។ អ្នក​យក​ព័ត៌មាន​អាជីព​សរសេរ​អត្ថបទ​ដោយ​បំពេញ​តម្រូវ​ការ​របស់​ក្រុម​អ្នក​អានរបស់​ខ្លួន។ ឧទាហរណ៍ ប្រសិន​ជា​គេ​សរសេរ​ដើម្បី​អ្នក​អាន​ជាយុវវ័យ គេនឹងក្លាយ​ជា​អ្នក​អប់រំ : «កងទ័ព​នាយ​ឧត្តមសេនីយ​ជនជាតិ​រ៉ូម៉ាំង លោក ហ៊្សុល សេហ្សារ ដែល​ទើបតែ​ឈ្លានពានចក្រភព​អង់គ្លេស គឺជា​កង​ទ័ព​មួយប្រមូលផ្តុំទៅ​ដោយ​ទាហាន​អាជីពស្ម័គ្រស្មោះនឹង​មេបញ្ជាការ​របស់​ពួកគេ ព្រោះថា​ប្រាក់ចំណូល​របស់​ពួកគេ​អាស្រ័យលើ​ជ័យជំនះ… »។ ប្រសិន​ជា​អ្នក​យក​ព័ត៌មាន​សរសេរអត្ថបទ​ ដើម្បី​អ្នក​អានជាយោធា គេ​នឹង​ក្លាយ​ជា​អ្នក​ជំនាញការ : «ហ៊្សុល សេហ្សារបាន​ប្រគល់​ទាហាន​ជួរមុខឲ្យទៅ​កងទ័ពទី៩ ក្រោមការ​ដឹក​នាំ​របស់​អនុសេនីយត្រី Labienus ដោយ​សារ​គាត់​មាន​ការ​ប៉ិនប្រសប់ខាង​ដឹកនាំទ័ព » -ល-។

*អ្នកយកព័ត៌មានមិន​មែនសរសេរសម្រាប់​ខ្លួនឯងទេ គឺសរសេរសម្រាប់អ្នក​ដទៃ។ ជាទូទៅ គេ​សរសេរ​អត្ថបទ ដោយ​សម្រប​ទៅតាម​តម្រូវការ​របស់​អ្នក​អាន និង​គិត​ថាគេ​សរសេរ​សម្រាប់​ពួកគេ​ម្នាក់ៗ។ ការ​សរសេរ​មាន​លក្ខណៈសាមញ្ញ ដែល​មនុស្ស​គ្រប់​រូបងាយ​ស្រួលយល់។ ​ត្រូវ​សរសេរ​ឃ្លាខ្លីៗ ប្រើ​ប្រាស់​ពាក្យ​​ត្រឹមត្រូវ និងលំអិតចំណុច​បន្ថែម។ ការសរសេរត្រូវប្រើកាលជា​បច្ចុប្បន្នភាព។ ភាព​រឹងមាំនៃការ​សរសេរបង្កើត​បាន​ជាកម្លាំង ដែលអាច​ផ្តល់ព័ត៌មាន​ច្រើន ត្រឹម តែប៉ុន្មាន​ពាក្យ​ប៉ុណ្ណោះ : « សេះរបស់គាត់​ដើរខ្ចើចៗ។ សំលៀកបំពាក់របស់​គាត់ប្រឡាក់សុទ្ធតែភក់ ចំណែក អាវក្រោះប្រឡាក់សុទ្ធតែឈាម។ គាត់មិន​អាចជិះលើខ្នងសេះបានទៀតទេ។ គេប្រហែលជានិយាយថាគាត់ ជាខ្មោច។ លោក សេហ្សារ រងរបួស និងដកថយ… »

ពាក្យគន្លឹះ : ការកម្សាន្ដសប្បាយ តាមរយៈការ​សរសេរ

ការសរសេរ​អត្ថបទ​សារព័ត៌មានមាន​គន្លឹះរបស់​វា ប៉ុន្តែ វាខុសពីការ​សរសេរអត្ថបទបែប​ចម្លង។​វាឆ្លុះ​បញ្ចាំង​អំពី​ជីវិតគ្រប់​រូបភាព។ អ្នក​ថ្មីដែល​ជឿថាចាំបាច់ត្រូវតែធ្វើ​តាម​ការ​សរសេររបស់ «  អ្នកចាស់ » គឺជាយល់ឃើញខុស។ ការសរសេរ​អត្ថបទ​សារព័ត៌មាន​មិន​មានការ​​ក្រឹតក្រមអ្វី​ឡើយ។ វាជា ដំណឹង​រីក​រាយ​សម្រាប់​អ្នក​អាន ! បើមិន​ដូច្នោះទេ ខ្លឹមសារព័ត៌មានប្រហាក់ប្រហែល​គ្នាអាច​នឹង​ធ្វើ​ឲ្យ​អ្នក​អាន​ធុញ​ទ្រាន់។ អ្នក​យក​ព័ត៌មាន​ម្នាក់ៗត្រូវ​ស្វែងរក​ស្ទីល​របស់ខ្លួន បង្កើតស្ទីល និង​ផលិតអត្ថបទ​ជារបស់ខ្លួន។ យើង​អាច​សម្រេចគោល​ដៅ​​នេះបាន ដោយ​​រីករាយជាមួយ​ការ​សរសេរប្រចាំថ្ងៃ។ ម្នាក់ៗ​ត្រូវ​ធ្វើ​ឲ្យ​ការ​រាយការណ៍​ពីរូបភាព សម្លេង និងគ្រឿងក្រអូប មាន​លក្ខណៈតែមួយខុសពីគេ។ អ្នក​យក​ព័ត៌មាន​រៀន​សរសេរ ដូច​គេកំពុង​ដកដង្ហើម ដោយ​លេងជាមួយស្ទីល និងរៀបចំ​គំនិត ពាក្យ និងរូបភាព។

ការកម្សាន្ដសប្បាយ ជាមួយអត្ថន័យនៃពាក្យ!

* ស្វែងរកភាពស្រដៀងគ្នាដែលសមរម្យ! បង្កើតការស្រមើស្រមៃ និងស្វែងរកភាពប្រហាក់ប្រហែលគ្នា! រូបភាព​មួយ​​អាចត្រូវបាន​សំដែង​ជាអត្ថបទមួយ។ កងទ័ពជនជាតិ​រ៉ូម៉ាំងកំពុងចល័តទៅមុខ? តើពួក​ទាហានទាំង​នេះដូចទៅនឹងអ្វី ក្នុងដំណើរ​ឆ្ពោះទៅកាន់​ទីក្រុងឡុងដ៍? រូបភាព​លេចចេញ ឡើងភ្លាមៗ : «ក្បួនកង​ទ័ពរបស់សេហ្សារធ្វើ​ដំណើរទៅកាន់ទីក្រុងឡុងដ៍…  »។

* គិតគូរអំពីគំនិតអរូបិយ! សូមអ្នកក្រឡេកមើលស្លាមស្នាមរបស់លោកសេហ្សារ «​តុលាការ យុត្តិធម៌កាត់ទោស​បទ​ឧក្រិដ្ឋកម្ម » ក្រោមក្រសែភ្នែករបស់ «សាធារណៈរដ្ឋ ដែលពោរពេញទៅដោយ​កំហឹង»។ ប៉ុន្តែត្រូវ​ប្រុង​ប្រយ័ត្នថា គប្បីកុំ​​បំពានចំណុចនេះ ប្រសិន​ជា​ការ​ពិពណ៌នា​សាច់រឿង​​ត្រូវ​បាន​សរសេរ​ពង្រីក​​បន្ថែម​នៅក្នុង​អត្ថបទ ព្រោះ​វាមិន​មែន​ជាដំណោះស្រាយ។

* បង្កើតប្រភេទមនុស្ស​សាជាថ្មី! ផ្លាស់ប្ដូរនាមផ្ទាល់​ខ្លួន ជានាមរួម : «ចាប់តាំង​ពីពេល​នេះតទៅ នៅ​ចក្រ​ភព​អង់គ្លេស វីរបុរសត្រូវ​បាន​គេហៅថា ព្រីតានិក។ ចំណែក មនុស្ស​អំនួតត្រូវ​បាន​គេហៅថាជា សេហ្សារ »

* បង្ហាញអារម្មណ៍ខ្លួនឯង ជាមួយការសម្រាលពាក្យ! សន្និដ្ឋានច្រើន តែនិយាយតិចបំផុត : «ស្ថានភាព​របស់សេហ្សារ​មិន​មែន​ជាអធិរាជទេ…  »។

* ប្រើប្រាស់ពាក្យចំអក! បង្ហាញ​គំនិតមួយ ដោយ​ប្រើ​ពាក្យ​ផ្ទុយពីគំនិតខ្លួន : «រូបតំណាង​អរិយធម៌​ជន​ជាតិរ៉ូម៉ាំងដែលបាន​ដាក់ពង្រាយកងទ័ព​យោធា​របស់ខ្លួន នឹងស្ថិតនៅមាត់សមុទ្រ… »

ការកម្សាន្តជាមួយទីតាំងនៃពាក្យ

* ប្រមូលផ្តុំពាក្យ! បង្កើនពាក្យ : «លាហើយ កូនគោ គោ ជ្រូក ជ្រូកព្រៃ...». វិធីសាស្រ្តនេះ​បង្កើត​បាន​ជាភាពមួរម៉ៅនៅក្នុង​ការ​សរសេរ​ព័ត៌មាន។

*បង្កើតពាក្យផ្ទួន! បង្កើតចង្វាក់អត្ថបទ​របស់​អ្នក ដោយ​និយាយ​ឡើង​វិញ​នូវ​ពាក្យចុងក្រោយនៃឃ្លា​ដំបូង នៅដើមឃ្លាបន្ទាប់ : « មាន​ទាហានរ៉ូម៉ាំងម្នាក់​នៅក្នុង​ទ្រុងមាន់។ ទ្រុងមាន់នោះមាន​សភាព​ស្ងប់​ស្ងាត់… »។ ឬមួយ បង្កើតចង្វាក់អត្ថបទ​របស់​អ្នក ដោយ​និយាយឡើង​វិញ​ពាក្យ​ដដែល នៅដើម និង​​នៅ​​កណ្តាល​ឃ្លានោះ : « មាន​ទាហានរ៉ូម៉ាំងម្នាក់​នៅក្នុង​ទ្រុងមាន់ ទាហាន​រូប​នោះត្រូវ​គេ​បង្អត់អាហារ… »។ វិធីសាស្រ្តនេះ​ជួយ​ឲ្យ​មាន​ការ​វិវត្តន៍នៃការ​សរសេរ​អត្ថបទ : «ដោយសារប្រជាជនប្រឺតាញជាប់​អន្ទាក់ ដោយសារសេហ្សារ​ជឿជាក់ថាគ្រប់យ៉ាងត្រូវបាន​អនុញ្ញាត ដោយសារសិទ្ធិ​ប្រជា​ពល​រដ្ឋត្រូវ​​គេ​ជាន់ឈ្លី… »។ល។

* តុបតែង​អត្ថបទ​របស់​អ្នក​ ជា « កញ្ចក់ឆ្លុះ »! ឧទាហរណ៍ ​អ្នកត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​បញ្ចប់​សេចក្តីអត្ថបទ​មាន​លក្ខណៈស៊ីចង្វាក់ជាមួយ​នឹង​​ផ្តើមសេចក្តី : «សេះរបស់​គាត់​ដើរខ្ចើចៗ…។ សេះនោះងាប់…»។ ឬមួយ អ្នកត្រូវ​ទុកលក្ខណៈស៊ីចង្វាក់​គ្នានេះ នៅចុងបញ្ចប់អត្ថបទវិញ : «ម្សិលមិញ សេះ​សរបស់​គាត់​តំណាង​ឲ្យ​ភាព​រុងរឿង​របស់​គាត់។ ស្ថិតនៅ​ក្នុង​សភាព​ដើរខ្ចើចៗ ប្រឡាក់សុទ្ធតែឈាម សេះរបស់​គាត់​ដែល​ជិតងាប់​នេះ តំណាង​ឲ្យ​ការ​ធ្លាក់តំណែង​របស់​គាត់… »

* ពញ្ញាក់អារម្មណ៍​អ្នក​អាន​ តាម​រយៈការ​រៀបចំ​ក្បួនច្បាប់ជាច្រើន! បញ្ចប់សំណង់​ឃ្លារបស់​អ្នក : «ប្រសិន​ជាច្រមុះរបស់​សេហ្សារស្រួច ផ្ទៃមុខរបស់​ជនជាតិហ្គូលទាំងអស់នឹង​ផ្លាស់ប្ដូរ…»

កម្សាន្ដ ជាមួយតន្រ្តីនៃពាក្យ

* បង្កើតចង្វាក់សម្លេងតន្រ្តី! ធ្វើឲ្យ​ឃ្លារបស់​អ្នក​មាន​ចង្វាក់ នៅពេល​បរិបទផ្តល់ឲ្យ​មាន​ការ​បញ្ចេញ​មតិ : «ជនជាតិ​ប្រឺតាញអាចនឹង​យល់ព្រម​ទទួល​ការ​រស់នៅគ្មាន​សុភមង្គល ប៉ុន្តែ​ពួកគេ​នឹង​មិន​ព្រម​រស់​នៅ​ដោយ​គ្មាន​កិត្តិយសឡើយ… »។

* សរសេរកំណាព្យនៅក្នុង​អត្ថបទ! សាកល្បងស្ទួនព្យញ្ជនៈ ដែល​​មាន​សម្លេងតែមួយ : «ទេវៈរបស់ សេហ្សារ មិនមែន​​មាន​ឈ្មោះថា Cambuse ដោយចៃដន្យនោះទេ… »។ សាកល្បង​ប្រើប្រាស់​ស្រះដដែល : « វេនី វេឌី វីស៊ី » ។

* មិន​ត្រូវ​រារែក​ក្នុង​ការ​ពាក្យសាមញ្ញៗ ! បញ្ចូល​ពាក្យ​ទាំងនោះ​នៅក្នុង​អត្ថបទរបស់​អ្នក អំពី​ជីវភាព​ប្រចាំ​ថ្ងៃ : «អរុណសួស្ដី សាយ័ន្ត​សួស្ដី »។