Menu

១៩-ការអានឡើងវិញ

ពិនិត្យអានឡើង​វិញអ្វីដែលយើង​សរសេរ គឺជា​ប្រុងប្រយ័ត្នមួយ។ ប្រសិន​យើង​ជាអ្នក​យក​ព័ត៌មាន វាក្លាយជាករណីយកិច្ច មួយ។ ប៉ុន្តែ យើង​មិន​មែន​គ្រាន់តែ​អានឡើងវិញ​នូវអ្វី​ដែល​យើង​បាន​សរសេរ ដើម្បី​ជៀសវាងរង​​ការ​ស្ដីបន្ទោស​ពីអ្នកអាន ពេល​គេ​អាន​អត្ថបទ​ព័ត៌មាន​របស់​យើង​នោះទេ​។ អ្នក​និពន្ធ​ម្នាក់​ៗមានចរឹក ​ទម្លាប់អាក្រក់នៃការ​សរសេរ និង​ភាព​ខ្សោយ របស់​​ខ្លួន។ សារព័ត៌មានប្រកដ​ដោយ​វិជ្ជាជីវៈ​ចាត់​ទុក​ការ​អានឡើងវិញទ្វេដង​ ជា​វិន័យដាច់ខាតមួយ។

ការ​អាន​ឡើង​វិញ​ទ្វេដង​គឺជា​កាតព្វកិច្ចប្រកបដោយ​គុណធម៌។ គ្មាន​អត្ថបទ​ណា​មួយ​ត្រូវ​បាន​ចេញ​ផ្សាយ មុនការ​ពិនិត្យ​ឡើង​វិញ​ឡើយ និង​តាម​ការ​ចាំបាច់ វាត្រូវ​បាន​កែសម្រួល​ដោយ​នរណា​ម្នាក់ ផ្សេងពីអ្នកនិពន្ធអត្ថបទ។

អ្នក​ពិនិត្យជំនាញអាជីពកំពុងតែបាត់បង់ជា​បណ្ដើរៗ។ នេះជារឿង​ដ៏គួរឲ្យ​សោក​ស្ដាយ ព្រោះ​គ្មាន​កម្មវិធី​កំណែកំហុសណា​អាច​ជំនួស​តំណែង​អ្នក​ពិនិត្យកំណែបាន​ឡើយ ដូចអ្វីដែល​គេ​ហៅថា​គ្រូកំណែ។​ បច្ចុប្បន្ននេះ ក្រុម​ការងារ​និពន្ធព័ត៌មាន​ត្រូវ​រៀបចំ​ដោយ​ខ្លួន​ឯងនូវការអាន ឡើង​វិញ និងការកែសម្រួល​អត្ថបទ មុនការ​ចេញផ្សាយ​។ លក្ខខណ្ឌនេះ​មិន​មាន​ករណី​លើក លែងឡើយ៖ មិន​ថា​អ្នក​និពន្ធជា​នរណាក៏ដោយ ជា​កម្ម​សិក្សាការី ឬជា​ចាងហ្វាងសារព័ត៌មាន មិន​មាន​អត្ថបទ​ណាមួយ​អាច​ត្រូវ​បាន​ចេញផ្សាយ ដោយ​គ្មាន​ការ​ពិនិត្យរិះគន់​ស្ថាបនា​​ឡើង​វិញ​ឡើយ។

ការ​រៀបចំ​ខ្សែសង្វាក់​ផលិត​កម្ម​ សមស្របទៅនឹង​គុណភាព​អត្ថបទ​ដែល​បាន​ចេញផ្សាយ ទាម​ទារ​ឲ្យ​មាន​ការ​ពិនិត្យ​អាន​ឡើងវិញ ពីរកម្រិត : ពេលចាប់ផ្តើម​​សរសេរ​អត្ថបទ (មាតិកាព័ត៌មាន​ ឬ សេវាកម្ម) និងពេលដែល​គេទទួលស្គាល់​អត្ថបទ​នោះ​ជា​ផ្លូវការ មុនពេល​ការ​រៀបចំ​ទំព័រ (និពន្ធនាយក ឬ លេខាធិការផ្នែកនិពន្ធ)។ គំនូរបំព្រួញដែល​មាន​លក្ខណៈស៊ីសង្វាក់​បំផុត គឺជា​គំនូរបំព្រួញដែល​បង្ហាញ​ពីការ​ចែក​រំលែក​ការ​ពិនិត្យ​អាន​អត្ថបទ​ឡើង​វិញ រវាងប្រធានសេវាកម្ម និង​អនុប្រធាន។

ការអានឡើងវិញ គឺជាតម្លៃបន្ថែមចុងក្រោយបំផុត

ការអានឡើងវិញជួយកែកំហុសអក្ខរាវិរុទ្ធ កំហុសវេយ្យាករណ៍ កែការភាន់ច្រឡំ និងពាក្យច្រំដែល។ លើស​ពីនេះ វាជួយសម្រួល​ការខ្វះខាត និង​ធ្វើឲ្យតួអក្សស៊ីចង្វាក់គ្នា ។ល។ ឧទាហរណ៍ : « លោកសេហ្សារបានដោះ​ស្រាយ (ជាភាសាបារាំង résout ព្យញ្ជនៈ t មិនមែន d ) វិបត្តិហិរញ្ញវត្ថុរបស់​គាត់​ ខណៈ​ពេលដែល​ប្រជាជនប្រឺតាញនាំគ្នាផឹកស្រាបៀរ ដោយសារបញ្ហាកង្វះតែផឹក។ លោកសេហ្សារត្រូវគេ​សន្មត់ ថាបានយកជ័យជំនះលើពួកប្រឺតាញ ប៉ុន្តែ គាត់ក៏ជា​មនុស្សមានចំណេះ​ដឹងពេក ដើម្បី​បង្ក​កំហុស​​​ឆ្គងដែល​ស្ដេច Vercingetorix ធ្លាប់បានប្រព្រឹត្ត (ប្រើពាក្យ បង្ក វាខ្លី ព្រោះពាក្យ បង្កឡើងវិញ ជាពាក្យច្រំដែល)។

វាមិនមែនជាលើកដំបូង ដែល​មេដឹកនាំប្រឺតាញ​មាន​ទំនាក់ទំនងជាមួយជនឈ្លានពានម្នាក់។ ចំណែក​ Cicéron ប្រសិន​គាត់សមាជិកព្រឹទ្ធសភានៅទីក្រុងរ៉ូម គាត់មិនមែនជា​សមាជិក​ព្រឹទ្ធសភា-ចៅហ្វាយក្រុង ព្រោះ​មិន​មាន​អាណត្តិបោះ​ឆ្នោត​នៃសមាជិកព្រឹទ្ធសភា-ចៅហ្វាយក្រុង តំណាងរាស្រ្ត-ចៅហ្វាយក្រុងទេ។ គេជាចៅហ្វាយក្រុង មួយ និងជាសមាជិក​ព្រឹទ្ធសភា ឬតំណាង​រាស្រ្ត​មណ្ឌលមួយ ដោយមិនប្រើសញ្ញា (-)។

ការអានឡើងវិញធ្វើឲ្យអត្ថបទ​កាន់តែល្អ តាមរយៈការកែសម្រួលឡើង​វិញ​នូវឃ្លាមិនល្អ គោរព គោល​​ការណ៍​នៃការ​ប្រើប្រាស់​សញ្ញាវណ្ណយុត្ត ស្រាវជ្រាវ​រក​មតិទស្សនៈដែលគេនិយាយ​​ញឹកញាប់ និង​លុបបំបាត់ទំលាប់អាក្រក់នៃការសរសេរ។ ឧទាហរណ៍ សូមបញ្ឈប់ «ការ​ប្រើសញ្ញា (-)» និង «ត្រឡប់ទំព័រ» ឬ អនុវត្ត «នយោបាយសត្វអូទ្រីស»។ សូមបញ្ឈប់​ផងដែរនូវការបំពានលើសញ្ញារង្វង់ក្រចក ឬឧទានសញ្ញា! ចំណែកសញ្ញាចុច គឺមានតែចុចបីប៉ុណ្ណោះ…

ការអានឡើងវិញធ្វើឲ្យអត្ថបទកាន់តែល្អប្រសើរជាង​មុន តាម​រយៈការ​លុបចោល​ការ​ប្រើប្រាស់​ពាក្យ​ធ្ងន់ៗ និង​ពាក្យច្រំដែល ដូរពាក្យមិនសមរម្យមក​ប្រើ​ពាក្យត្រឹមត្រូវ ប្រើប្រាស់​ពាក្យ​សំបូរបែប ជា​ជាង​ពាក្យកម្រ ហើយ​នឹង​ផ្លាស់ប្តូរការ​សរសេរបែបចម្លង មកជាការ​សរសេរ​ដ៏ស្រស់ស្អាត។ ឧទាហរណ៍ : « កា » ខុសពី « ការណ៍ » « វត្ត » មិនមែនជា « វដ្ត »។ ផ្ទុយទៅវិញ ពាក្យ « bouteur  (ម៉ាស៊ីនឈូសនិងបង្រាបដី) » ពិរោះជាជាងពាក្យ « bulldozer  (ប៊ុលដូអ្ស៊ែរ) »…

សន្និដ្ឋានៈ វចនានុក្រមគឺជាឯកសារយោង​របស់​អ្នក​យក​ព័ត៌មាន។ កាតព្វកិច្ចនៃការ​អាន​ឡើង​វិញ​ទ្វេ​ដង​តម្រូវឲ្យ​អ្នក​និពន្ធ​ប្រើប្រាស់វចនានុក្រម​ជាប្រចាំថ្ងៃ។

ក្រុមការងារនិពន្ធព័ត៌មាន​ត្រូវមាន​វចនានុក្រមនៃឈ្មោះដូចគ្នា វចនានុក្រមនៃឈ្មោះ​បុគ្គល​ វចនានុក្រម​នៃសេចក្តីដកស្រង់ វចនានុក្រមសទិសន័យ និងសៀវភៅមេរៀន​ស្ដីពី​ការ​លំបាក ផ្សេងៗ​នៃ​វេយ្យាករណ៍ និង​ប្រយោគឃ្លា។ ពាក់ព័ន្ធនឹង​ភាសាបារាំង អគ្គប្រតិភូភាសាបារាំងបាន​បង្កើត​គេហទំព័រ​មួយពន្យល់​អំពី​សូចនាករទាក់​ទង​នឹង​វាក្យស័ព្ទដែលគេ​ប្រើ​ប្រាស់​នៅក្នុង​សកម្មភាព​ពិសេសៗ(www.dglf.culture.gouv.fr) ។

ជានិច្ចកាល អ្នក​និពន្ធ​តែងតែ​ចំណេញ​ពីការ​ពិនិត្យអត្ថបទ​ឡើងវិញ។ ពួកគេ​យល់​ព្រម​ទទួល ស្គាល់​ការកែ​សម្រួល​។ ប៉ុន្តែ ការពិនិត្យ​អានឡើង​វិញ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្នអំពី​ភាពងាយរងការ​ប៉ះទង្គិច ឬភាពអំនួតរបស់​អ្នកនិពន្ធ : កំណត់សម្គាល់​លើ​កំហុសឆ្គងត្រូវ​ផ្អែកលើ​ភាពសមរម មិនមែន​ជាការ​សើចចំអក​។ វាត្រូវធ្វើ​ឡើង​ជាលក្ខណៈឯកជន តទល់មុខគ្នា ឬក្រោម​រូបភាព​ជា​សារអេឡិចត្រូនិចផ្ទាល់ខ្លួន។ : «ប្រសិន​ជាអ្នក​នៅតែ​ច្រឡំរវាង​ពហុវចនៈនៃពាក្យ «សេះ» និងពាក្យ «កូនគោ» អ្នក​នឹង​ជួប​បញ្ហាអំពីកែបសេះ…

អានឡើងវិញមិន​មែន​មាន​ន័យថាផ្លាស់ប្ដូរទម្រង់​ដើមនោះទេ

ក្រៅពីបញ្ហាទម្រង់អត្ថបទ ការពិនិត្យអានអត្ថបទមួយឡើងវិញគឺជាកត្តាចំបងរបស់អ្នកពិនិត្យ ឡើង​វិញ។ ប្រសិន​ជា​សក្ខីកម្ម​មួយ ឬអំនះអំណាង​មួយនៅមានភាពខ្វះចន្លោះ ប្រធានសេវាកម្ម ឬ​និពន្ធនាយក​នឹង​មាន​មន្ទិលសង្ស័យ​ថាតើ​​បទវិភាគ ឬការ​បកស្រាយ​មួយនោះ​អាចយកជាការ​បាន​ដែរឬទេ។ ជាជា​លទ្ធផល ការងារ​នេះ​ទាម​ទារ​ឲ្យ​មាន​ការ​ប៉ិនប្រសប់ ព្រោះ​ការ​អានឡើងវិញ​ត្រូវ​តែ​គោរពតាម​ការ​សរសេរ​​របស់​អ្នក​និពន្ធ។ ការពិនិត្យមើលឡើងវិញមាន​គោល​បំណង​កែសម្រួល​អត្ថបទ​ឲ្យ​កាន់តែ​ល្អប្រសើរ ប៉ុន្តែ វាមិន​​ក្បត់នឹង​អត្ថន័យ​ដើមរបស់​អត្ថបទ និង​ស្ទីល​របស់​អ្នក​និពន្ធឡើយ។ សារព័ត៌មាន​គឺជា​ការ​ងារ​ជាក្រុម​មួយ។ រាល់​ការ​លុប និង​ការអានឡើងវិញត្រូវមាន​ការ​ពិភាក្សា និងឯកភាព។ វាត្រូវ​មាន​ការ​ឯកភាព​រួម ពីសំណាក់​អ្នក​និពន្ធ និង​ថ្នាក់​លើ។

នៅពេល​ម្នាក់​ៗមាន​ភាពជឿជាក់រៀងៗខ្លួន ការបន្ថែម​ព័ត៌មាន​ត្រូវ​ធ្វើឡើង​ដោយ​គ្មាន​បញ្ហា។​ ភាព​ផ្តាច់ការ គឺជាការ​ប្រឆាំង​នឹង​ផលិតកម្ម។

តម្លៃបន្ថែមនៃការ​អានឡើងវិញ គឺជាតម្លៃមួយជានិរន្តរភាព

គ្រប់ភាសាទាំងអស់មាន​ការ​វិវត្តន៍ទៅមុខ។ ​២០ឆ្នាំកន្លងមកនេះ ភាសាបារាំង​ត្រូវបាន​កែសម្រួល​ជាច្រើន​ដង ជាពិសេស កែសម្រួល​ដោយ​រាជបណ្ឌិតសភាបារាំង ដោយមិន​បាន​ជូនដំណឹង​ប្រាប់​ដល់​អ្នក​ជំនាញផ្នែកព័ត៌មាន ឬបញ្ជូលពួកគេទៅក្នុង​ក្របខ័ណ្ឌ​បទដ្ឋាន​នេះ។ ឆ្លៀតឱកាសនេះ : អ្នកមិន​ត្រូវ​រារែក​ក្នុង​ការ​សរសេរ​ថាសេហ្សារ គឺជា « មនុស្ស​ឈាមឧក្រិដ្ឋកម្ម » « ជនសាហាវ » « កន្លែង ចិញ្ចឹមបក្សី » ដែលបង្ក « ភាពអនាធិបតេយ្យ »ការកែកំហុស​បន្ដិច​បន្តួច​លើអក្ខរាវិរុទ្ធ​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីករាយ​ ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ដទៃ​កត់សម្គាល់​​ថា បច្ចុប្បន្ននេះ គេ​មាន​សិទ្ធិ​សរសេរ​ពាក្យ « imbécilité (ភាពល្ងឺល្ងើ)» ជាមួយព្យញ្ជនៈ L តែមួយ ដូចនឹងពាក្យ « imbécile » …