Menu

៣-ភាសាបច្ចេកទេសនៃសារព័ត៌មានបោះពុម្ព

អ្នកយកព័ត៌មានវិជ្ជាជីវៈធ្វើការទំនាក់ទំនងគ្នា ដោយ ប្រើវាក្យ ស័ព្ទបច្ចេកទេសដែលមានតាំងពី ជំនាន់​នៃការបោះពុម្ពនៅ ទ្វីបអឺរ៉ុប ប៉ុន្តែ​វាក្យស័ព្ទនេះ​ក៏​នៅ​តែ​បន្ត​ប្រើប្រាស់​ក្នុង​វិជ្ជាជីវៈ​សារព័ត៌មានទាំងអស់ ពោលគឺមិនត្រូវតែក្នុងកាសែតប៉ុណ្ណោះ ទេ។ ភាសា​ពិសេស​នេះប្រើក្រុមគ្រួសារនៃពាក្យដែលទាក់ទងនឹងជំហានបន្តបន្ទាប់នៃការផ្លាស់ប្តូរពីភាសាសរសេរទៅ​​ជាភាសាក្នុងកាសែត។

និយាយភាសាដូចគ្នាអនុញ្ញាតឲ្យចែករំលែកចំណេះធ្វើ

ភាសានៃទម្រង់

អត្ថបទ ( « ឯកសារ » ឬ« សំណៅ »)៖ សេចក្តីអត្ថាធិប្បាយនៃរឿងអ្វីមួយសម្រាប់បោះពុម្ពផ្សាយ។

មុំ៖ របៀបនៃការបកស្រាយប្រធានបទមួយ។

សេចក្តីផ្តើម៖ ជាឃ្លាដំបូង ឬពាក្យដំបូងៗដែលត្រូវបានបង្កើតឡើងដើម្បី « ទាក់ទាញ » ចំណាប់ អារម្មណ៍របស់អ្នកអាន។

តួសេចក្តី៖ ជាតួអត្ថបទ ជាទំព័រផ្នែកខាងក្នុងទាំងអស់ ជាទំហំនៃតួអក្សរ។

សេចក្តីបញ្ចប់៖ ជាសេចក្តីសន្និដ្ឋាននៃអត្ថបទ ជាប្រយោគចុងក្រោយ ជាពាក្យចុងក្រោយ។

ភាសានៃប្រភេទ

ខ្ទង់ពីនេះពីនោះ៖ អត្ថបទខ្លីបរិយាយពីអារម្មណ៍។

ព័ត៌មានខ្លី៖ ព័ត៌មានសង្ខេបខ្លី គ្មានចំណងជើង។

ព្រឹត្តិបត្រព័ត៌មាន៖ សេចក្តីអត្ថាធិប្បាយដែលពុំបានបញ្ជាក់អត្តសញ្ញាណអ្នកសរសេរ សម្រាប់បង្ហាញ ពីគោលជំហររបស់កាសែត។

« ដំណឹងផ្សេងៗ »៖ មាតិកាសន្តិសុខសង្គម។

ខ្ទង់ទំព័រ (Chronique) ៖ ជាអត្ថបទដែលអ្នកនិពន្ធសរសេរតាមស្ទីលផ្ទាល់ខ្លួន និងចេញផ្សាយយ៉ាង ទៀងទាត់។

សំបុត្រព័ត៌មាន៖ ជាអត្ថបទដែលត្រូវបានបញ្ជូនដោយអ្នកឆ្លើយឆ្លងព័ត៌មាន។

សារដំណឹងលឿន ៖ ជាព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មាន។

ដំណឹងខ្សឹបខ្សៀវ៖ ដំណឹងខ្លីៗពីជីវភាពរស់នៅក្នុងលោក។

បទវិចារណកថា៖ សេចក្តីអត្ថាធិប្បាយចុះហត្ថលេខាដោយនាយកសារព័ត៌មាន ឬនិពន្ធនាយក កាសែត។

បទស៊ើបអង្កេត៖ ជាបទបង្ហាញ ជាការវិភាគ និងការបកស្រាយព័ត៌មានដែលប្រមូលបានពីប្រភព ផ្សេងៗ។

សំណេរជ្រែក៖ កថាខណ្ឌខ្លីស៊កបញ្ចូលចន្លោះបន្ទាត់ព្រំដែនពីរ ដែលញែកតួសេចក្តី ដើម្បីទាក់ទាញ ចំណាប់អារម្មណ៍។

បទសម្ភាសន៍៖ សេចក្តីសង្ខេបនៃការសម្ភាសក្រោមទម្រង់ជាសំណួរ និងចម្លើយ។

ព័ត៌មានរដូវកាល៖ ការបកស្រាយប្រធានបទដូចគ្នា អាស្រ័យតាមវដ្តនៃពេលវេលា។

ដំណឹងមរណភាព៖ បូកសរុបចំនួនអ្នកស្លាប់។

បទយកការណ៍៖ រឿងរ៉ាវ និងសក្ខីកម្មពីអ្វីដែលបានឃើញ និងបានឮនៅកន្លែងកើតហេតុ។

បទយកការណ៍ពាណិជ្ជកម្ម៖ ជាការផ្សាយពាណិជ្ជកម្មក្រោមទម្រង់ជាបទយកការណ៍។

ព័ត៌មានសំខាន់ផ្តាច់មុខ៖ ជាដំណឹងរសើប និងទទួលបានសិទ្ធផ្សាយផ្តាច់មុខ។

ភាសាទាក់ទងនឹងការបញ្ចប់អត្ថបទ

សេចក្តីណែនាំរឿង៖ ជាសំណេរខ្លីដែលណែនាំ និងសង្ខេបព័ត៌មាន។

បណ្ដុំនៃចំណងជើង៖ ជាធាតុទាំងអស់នៃចំណងជើង។

ចំណងជើង៖ សំណេរសំខាន់នៃបណ្តុំចំណងជើង។

ចំណងជើងរង៖ ជាការសំណេរបំពេញ ឬបន្ថែមនៃចំណងជើង។

ចំណងជើងកថាខណ្ឌ៖ ជាចំណងជើងដែលស្ថិតនៅចន្លោះនៃតួអត្ថបទ។

ហត្ថលេខា៖ ជាការបញ្ជាក់ឈ្មោះ និងនាមត្រកូលរបស់អ្នកនិពន្ធនៅផ្នែកខាងក្រោម ខាងលើ ដោយ បង្ហាញឈ្មោះពេញ ឬជាអក្សរកាត់…។

ចំណងជើងរូបភាព៖ ជាសំណេរអមជាមួយរូបភាព។

កម្មសិទ្ធរូបថត៖ ការចុះហត្ថលេខាលើរូបថត។

ភាសាកែតម្រូវ

បាត់ពាក្យ៖ ភ្លេចមួយពាក្យ ឬច្រើនពាក្យនៅក្នុងអត្ថបទ។

កំហុសអក្ខរាវិរុទ្ធ៖ កំហុសឆ្គងនៅក្នុងការវាយអត្ថបទ។

ពាក្យច្រំដែល៖ កំហុសឆ្គងនៃការប្រើពាក្យដដែលៗ នៅក្នុងកន្សោមពាក្យមួយ ឃ្លាមួយ។ល។

កំហុសពុម្ពអក្សរ៖ ជាការបញ្ច្រាស ឬការលាយពុម្ពអក្សរផ្សេងៗ។

គម្លាតពាក្យ៖ ជាឯកតាតូចបំផុតនៃរង្វាស់នៅក្នុងអត្ថបទ ជាគម្លាតរវាងពាក្យ និងពាក្យ។

ភាសាទាក់ទងនឹងទម្រង់នៃការបង្ហាញព័ត៌មាន

សំណេរជួរឈររលូន៖ ជាសំណេរនៅលើជួរឈរមួយនៃអត្ថបទ ដោយគ្មានកាត់ដោយចំណងជើង កថាខណ្ឌ។

អត្ថបទស៊ុម៖ ជាអត្ថបទដែលហ៊ុំព័ទ្ធដោយបន្ទាត់។

បន្ទាត់ព្រំដែន៖ ជាគំនូសបន្ទាត់តជាប់គ្នា ឬដាច់ សម្រាប់បង្កើតស៊ុមអត្ថបទ បំបែកអត្ថបទ ឬជួរ ឈរ។

ជើងទំព័រ៖ ជាផ្នែកខាងក្រោមនៃទំព័រ។

មាតិកា៖ ជាផ្នែកនៃព័ត៌មាន។

ក្បាលទំព័រ៖ ជាផ្នែកខាងលើនៃទំព័រ។

បើកទំព័រក្នុង៖ ការបន្តនៃអត្ថបទពី « ទំព័រមុខ » ទៅទំព័រនៃផ្នែកខាងក្នុង។

ផ្នែកសំខាន់នៃទំព័រមុខ៖ ផ្នែកកណ្តាលនៃទំព័រ។

ភាសាទាក់ទងនឹងរចនាសម្ព័ន្ធនៃទំព័រមុខ

អត្ថបទក្បាលរឿង៖ ជាការប្រកាសនៅទំព័រមុខនៃអត្ថបទដែលត្រូវបានបោះពុម្ពនៅផ្នែកខាងក្នុង។

ក្បាលទំព័រមុខ៖ ផ្នែកខាងលើដែលមានរាយឈ្មោះកាសែត ប្រភេទមាតិកាព័ត៌មានដែលស្ថិតនៅ ទំព័រក្នុង កាលបរិច្ឆេទ និងលេខទំព័រ។

ក្បាលផ្នែក៖ អត្ថបទដែលបង្ហាញនៅ « ទំព័រមុខ »​ ហើយត្រូវអានបន្តនៅទំព័រខាងក្នុង។

ចំណងជើងធំ៖ ជាចំណងជើងដែលត្រូវបានដាក់អក្សរពង្រីកធំៗនៅលើទំព័រមុខ។

ត្រចៀក៖ សំដៅលើផ្នែកទាំងសង្ខាងនៃក្បាលទំព័រមុខ។

ជើងទំព័រ៖ ស៊ុមផ្នែកខាងក្រោមនៃទំព័រ។

ភាសាក្នុងផលិតកម្ម

ការរៀបចំបោះពុម្ពផ្សាយ៖ ជាការផ្តល់សុពលភាពដល់ទំព័រនៅជំហានចុងក្រោយ មុននឹងបោះពុម្ព ផ្សាយ។

ការបញ្ចប់ការងាររៀបចំទំព័រ៖ ជាការសម្រេចទ្រង់ទ្រាយចុងក្រោយនៃទំព័រមួយ ដើម្បីរៀបចំបោះពុម្ព ផ្សាយ។

ការក្រិតទំហំ៖ ការវាយតម្លៃពីប្រវែងអត្ថបទ។

ផែនទីបោះពុម្ពផ្សាយ៖ បង្ហាញប្លង់ទាំងអស់នៃកាសែត ទាំងទីតាំងនៃអត្ថបទ និងពាណិជ្ជកម្មតាមទំព័រ នីមួយៗ។

« សំណុំពេញលេញ »ទំព័រទាំងអស់ដែលត្រូវបានរៀបចំរួច។

« ម៉ោងចុងក្រោយ »៖ ទំព័រចុងក្រោយនៃកាសែត។

ភស្តុតាង៖ អត្ថបទព័ត៌មានដែលត្រូវបានបោះពុម្ពសាកល្បងលើក្រដាស។

សន្លឹកទំព័រ៖ នៅលើទំព័រមានកំណត់រង្វាស់ឯកតាអតិបរមានៃពាក្យ។ មួយទំព័រត្រូវមាន ២៥ បន្ទាត់ ស្មើនឹង ៦០ ពាក្យ បើរួមបញ្ចូលទាំងដកឃ្លាផង គឺស្មើនឹង ១៥០០ តួអក្សរ។

Folio: លេខទំព័រ

គំរូទំព័រក្រាហ្វិក (Maquette) ៖ ជាពង្រាងក្រាហ្វិកបង្ហាញការរៀបចំទំព័រមួយ ឬកាសែតទាំងមូល។

អត្ថបទបម្រុងទុក៖ ជាអត្ថបទព័ត៌មានទាំងអស់ដែលបម្រុងទុក សម្រាប់បោះពុម្ពផ្សាយពេល ក្រោយៗ។

បញ្ជីអត្ថបទ៖ បញ្ជីរាយអត្ថបទដែលត្រូវបានស្នើ ឬជ្រើសរើស ឬបញ្ជីទំព័រដែលត្រូវបោះពុម្ពផ្សាយ។

ការរៀបចំទំព័រ៖ ជាការរៀបចំចំណងជើង អត្ថបទ ដាក់បញ្ចូលរូបភាព ឬបន្ទាត់នៅក្នុងទំព័រ ដោយ ផ្អែកលើគំរូទំព័រក្រាហ្វិក។

ការដំឡើង៖ ជាការប្រមូលផ្តុំអត្ថបទ ឬរូបថតនៅក្នុងទំព័រមួយ។

ស៊ុមព័ត៌មានអំពីកាសែត៖ ជាប្រអប់ដែលមានព័ត៌មានបញ្ជាក់អំពីកម្មសិទ្ធិតាមផ្លូវច្បាប់ និងរចនាសម្ព័ន្ធ របស់កាសែត។

ទំព័រក្តៅ៖ ជាទំព័រសម្រាប់ព័ត៌មានថ្មីៗ។

ទំព័រត្រជាក់៖ ជាទំព័រព័ត៌មានដែលត្រូវបានរៀបចំទុកជាមុន។

តារាងមាតិកា៖ សង្ខេបខ្លឹមសារព័ត៌មាននៃកាសែត។

ភាសាហាមឃាត់

កុំខំប្រឹង « ពង្រីក » គេមិនពង្រីកអត្ថបទឲ្យវែងឆ្ងាយដូចជាការលាបដំណាប់ផ្លែឈើលើចំណិត នំប៉័ងនោះទេ…។

កុំខំប្រឹង « បន្លាយ »៖ គេមិនប្រើពាក្យដល់ ១០០បន្ទាត់ ដើម្បីបរិយាយនូវអ្វីដែលអាចនិយាយត្រឹមតែ ៥០ បន្ទាត់នោះទេ។

កុំ « ប្រឌិតរឿង »៖ ការក្លែងបន្លំព្រឹត្តិការណ៍គឺជារឿងដ៏អាម៉ាស់បំផុតសម្រាប់អ្នកយកព័ត៌មាន។