Menu

៦-ការអត្ថាធិប្បាយ

អ្នកយកព័ត៌មានមិនមែនជាមនុស្សគ្មានវិញាណទេ។ បុគ្គលិកលក្ខណៈ អារម្មណ៍ ការអប់រំ មនោសញ្ចេតនា ជំនឿ និងការជឿជាក់របស់គាត់សុទ្ធតែជះឥទ្ធិពល ដល់​ទស្សនៈ​របស់​គាត់​ចំពោះ​ហេ​តុការណ៍ពិតទាំងអស់ បើទោះបីជាគាត់ខំរក្សានូវ គម្លាត ដែល ចាំបាច់ហើយក៏ដោយ។ វិធីល្អបំផុតដើម្បីបង្ហាញពីសតិទៀងត្រង់របស់ខ្លួនចំពោះអ្នកអានគឺ ជៀសវាងការភាន់ ច្រឡំ​ទម្រង់ព័ត៌មាន៖ មិនត្រូវច្រឡំគ្នារវាងការពិត និងការអត្ថាធិប្បាយនៅ ក្នុង​ការ​បំពេញ​កិច្ចការ​ក្នុង​ជា​អ្នកផ្តល់ព័ត៌មាន នោះទេ។

ចៀសវាងការអត្ថាធិប្បាយបែបលាក់បាំង

ការរៀបរាប់រឿងរ៉ាវដែលប្រកបទៅដោយការពិតបំផុតនោះ មិនអាចចៀសផុតពីការភាន់ច្រឡំនៃ ទម្រង់ព័ត៌មានបានទេ។ ត្រឹមតែការប្រើនាមមួយ កិរិយាសព្ទមួយ ឬគុណនាមមួយ ដោយ ចេតនាក្តី ឬអចេនាក្តីនៅក្នុងការរៀបរាប់រឿង គឺគ្រាន់គ្រាន់ដើម្បីតម្រង់ការវិនិច្ឆ័យរបស់អ្នកអាន ទៅរកការសន្និដ្ឋានដ៏ជាក់លាក់មួយ។

ការសរសេរថា «​ ឧត្តមសេនីយ៍សេហ្សារ…» « សកម្មជនសេហ្សារ » មិនបង្ហាញពីគំនិតដូចគ្នាទេ។ ការ និយាយថា សេហ្សារគឺជាឧត្តមសេនីយ៍ គឺជាការប្រាប់កាពីរពិតឥតលម្អៀង។ ចំណែកការហៅ គាត់ថាជាសកម្មជនវិញ គឺជាការវាយតម្លៃដោយលាយឡំគ្នារវាងព័ត៌មាន និងការអត្ថាធិប្បាយ។ ការសរសេរថា សេហ្សារបានទៅកាន់ចក្រភពអង់គ្លេសដើម្បី « ផ្សព្វផ្សាយអារ្យធម៌ » ក្នុងអាណាចក្រ នេះ គឺចង់ពិពណ៌នាពីសមានចិត្តល្អរបស់គាត់។ ប៉ុន្តែ បើសិនជាសរសេរថា គាត់ទៅកាន់ចក្រភព អង់គ្លេសដើម្បី « កាន់កាប់ទឹកដីនេះវិញ » គឺពិពណ៌នាថា គាត់ជាមនុស្សដែលគួរឲ្យស្អប់។ ការពិពណ៌នាពីប្រជាជននៅក្នុងតំបន់ប្រឺតាញថាជា « ជនឃោរឃៅ » គឺជាគាំទ្រដល់មតិយល់ ឃើញរបស់សេហ្សារ តែបើសិនជាពិពណ៌នាថា ពួកគាត់ជា « អ្នកតស៊ូប្រឆាំង » វិញ គឺមានន័យថា អ្នកឈរនៅខាងប្រជាជនទាំងនោះហើយ។

ការជ្រើសរើសពាក្យមិនអាចគ្មានភាពលម្អៀងទេ

គ្រប់ពេលនៅក្នុងការរៀបរាប់រឿង សូមប្រើពាក្យណាដែលត្រឹមត្រូវបំផុត។ ពាក្យដែលត្រឹមត្រូវ គឺជាពាក្យដែលមិនបង្កប់គំនិត លាក់លៀម។

បែងចែកការអត្ថាធិប្បាយ

អ្នកសារព័ត៌មានដ៏ត្រឹមត្រូវធ្វើការតស៊ូមតិដើម្បីសេរីភាពបញេ្ចញមតិ។ គាត់ទាមទារសិទ្ធិនេះ សម្រាប់អ្នកដទៃ ដូច្នេះវាជារឿងធម្មតាទេដែលគាត់ត្រូវតែជាមនុស្សដំបូងគេដែលអាចបញ្ចេញ មតិរបស់ខ្លួន។ អ្នកអានកាសែតមានសិទ្ធិរំពឹងថា អ្នកសង្កេតការណ៍អាជីពដែលជាអ្នកផ្តល់ ព័ត៌មាន ចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនដោយស្មោះត្រង់នៅក្នុងការសរសេរព័ត៌មាន។ ការ អត្ថាធិប្បាយគឺជាទម្រង់សារព័ត៌មានបែបធម្មជាតិមួយ។ ប៉ុន្តែ ប្រសិនបើអ្នកយកព័ត៌មាន ការពារនូវតម្លៃនៃសិទ្ធិរបស់ខ្លួន ក៏គាត់មិនមែនជាអ្នកតស៊ូមតិក្នុងន័យនយោបាយដែរ។ វិធីល្អតែ មួយគត់ក្នុងការធានានូវភាពស្មោះត្រង់ចំពោះអ្នកអានទាក់ទងនឹងការបកស្រាយ « ដំណឹង » នោះគឺ៖ ត្រូវបំបែករវាងការបក ស្រាយនូវភាពពិត និងការអត្ថាធិប្បាយ។ ត្រូវញែកឲ្យដាច់ពីគ្នានៅក្នុងទំព័រ។ សម្រាប់ការរៀបចំ គឺត្រូវ សរសេរអត្ថបទចំនួនពីរ មួយសម្រាប់បកស្រាយពីភាពពិតនៃរឿង និងមួយទៀតសម្រាប់ការ អត្ថាធិប្បាយ។ ប្រើពុម្ពអក្សរ និងទំហំនៃអក្សរខុសគ្នាសម្រាប់អត្ថបទទាំងពីរ។ គូសបញ្ជាក់ពី ភាពខុសគ្នានៅក្នុងការរៀបចំទំព័រ៖ មុនដំបូង ការពិត បន្ទាប់មក ការអត្ថាធិប្បាយ។ ដាក់ចំណងជើងធំសម្រាប់ការបកស្រាយពីភាពពិត និងចំណងជើងឧបសម្ព័ន្ធសម្រាប់ការ អត្ថាធិប្បាយ។

បែបបទនៃការអត្ថាធិប្បាយមិនអព្យាក្រឹតទេ

ការអត្ថាធិប្បាយគឺជាសារដែលទាក់ទងនឹងការរៀបរាប់ពីភាពពិត។ ប៉ុន្តែ សារទាំងអស់មិនមានឥទ្ធិពលដូចគ្នាទេ។ ចំពោះការអត្ថាធិប្បាយវិញ ក៏ដូចគ្នាដែរ៖ មានការអត្ថាធិប្បាយទូលំទូលាយ និងបែបរិះគន់។

បែបបទទាំងបីនៃការអត្ថាធិប្បាយ

ដោយសារតែវាជាអត្ថបទខ្លី ខ្ទង់ពីនេះពីនោះអំណោយផលដល់ការនិយាយចំអកបែបលេងសើច ឬបែបចាក់ដោតខ្លាំងៗនៅក្នុងការអត្ថាធិប្បាយ។ ការអត្ថាធិប្បាយកាន់តែខ្លី ឥទ្ធិពលរបស់វាកាន់ តែខ្លាំង៖ « ពេលទៅដល់ចក្រភពអង់គ្លេស ហ្ស៊ុល សេហ្សារ បាននិយាយថា « ខ្ញុំមិនមែនជា ហ្សូរូ ទេ (Zorro)…»។ តាមពិត ទង្វើរបស់គាត់គឺដូចជា អាតទីឡា (Attila) ! »។

បទវិចារណកថាដែលមានទំហំវែងជាង អនុគ្រោះដល់ទម្រង់ពីរផ្សេងទៀតនៃការអត្ថាធិប្បាយ៖ វាផ្តល់ដល់អ្នកអាននូវអំណះអំណាង ឬការវិនិច្ឆ័យ។

បទវិចារណកថាវិភាគគឺជាអត្ថបទដែលមានរចនាសម័្ពន្ធយ៉ាងល្អ។ សេចក្តីផ្តើមរបស់វាគួរឲ្យទាក់ទាញ រីឯសេចក្តីបញ្ចប់វិញ ដាក់បន្ទុកខ្លាំង៖ « ហ្ស៊ុល សេហ្សារ ប្រព្រឹត្តកំហុសឆ្គងបីយ៉ាង នៅពេលដែលគាត់ទៅ ដល់ចក្រភពអង់គ្លេស។ ទីមួយ លោកមើលស្រាលចំពោះឥទ្ធិពលនៃតែអង់គ្លេសទៅលើស្មារតីកងទ័ពរបស់លោក។ ទីពីរ លោកបញ្ចេញឫកពាក្អេងក្អាង ដោយនិយាយថា៖ ប្រជាជនអង់គ្លេសមិនមែនជាប្រជាជនហ្គោលទេ។ ទីបី លោកប្រឈមមុខនឹងហានិភ័យដ៏ធំធេងពាក់ព័ន្ធនឹងបញ្ហានយោបាយក្នុងប្រទេស៖ លោកបានប្រព្រឹត្តដូចទៅនឹងការអះអាងរបស់ក្រុមអ្នករិះគន់នៅទីក្រុងរ៉ូម ដែលចោទប្រកាន់លោកថា យកគំរូតាម អាឡិចហ្សង់ ឡឺ ហ្រ្គង់ នៅពេលលោកធ្វើដំណើរឆ្លងសមុទ្រម៉ង់ ដោយគ្មានការអនុញ្ញាតពីព្រឹទ្ធសភា (…)។ ទីបំផុត លោកត្រូវបានគេធ្វើឃាត ! »។

បទវិចារណកថារំជួលចិត្តរំញោចអារម្មណ៍របស់អ្នកអាន។ ទម្រង់នេះនិយាយវាយប្រហារ ច្រើនជាង លើកហេតុផល៖ « ហ្ស៊ុល សេហ្សារ គ្រាន់តែជាពួកវ៉ាន់ដាល់ (Vandale) ម្នាក់ប៉ុណ្ណោះ !… ចូរយើងកាន់អាវុធ តស៊ូឡើង ! »

បទវិចារណកថាស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកនិពន្ធ និងកាសែត

នៅផ្នែកខាងលើ ឬខាងក្រោមនៃអត្ថបទវិចារណកថាតែងតែមានហត្ថលេខារបស់អ្នកនិពន្ធ ដោយសារកាតព្វកិច្ចនៃការបង្ហាញនូវតម្លាភាព និងការគោរពចំពោះអ្នកអាន។ ខ្លឹមសាររបស់វា ស្ថិតក្រោមការទទួលខុសត្រូវដោយផ្ទាល់របស់អ្នកនិពន្ធ និងដោយប្រយោលរបស់ថ្នាក់ដឹកនាំនៃ កាសែតដែលចេញមុខទទួលខុសត្រូវក្នុងការបោះពុម្ពផ្សាយ។

ប្រសិនបើនៅក្នុងក្រុមសរសេរព័ត៌មានជាមួយគ្នា មានទស្សនៈពីរខុសគ្នាដែលមិនអាចសម្រុះ​សម្រួល​គ្នាបានពាក់ព័ន្ធនឹងការអត្ថាធិប្បាយ គ្មានអ្វីត្រូវរារាំងការបោះពុម្ពអត្ថបទវិចារណកថា ពីរស្របគ្នាដែលគាំទ្រនូវទស្សនៈពីរខុសគ្នានោះទេ។ អ្នកអាននឹងវាយតម្លៃខ្លួនឯងចំពោះទស្សនៈ ទាំងនេះ។

អត្ថបទវិចារណកថាដែលមិនត្រូវបានចុះហត្ថលេខា តែងតែឆ្លុះបញ្ចាំងពីគោលជំហររបស់ កាសែតដែលធ្វើការបោះពុម្ពផ្សាយ និងស្ថិតក្រោមការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៃ កាសែត។