Menu

២-ការប្រជុំព័ត៌មានប្រចាំថ្ងៃ

សែតគឺជាលទ្ធផលនៃការងាររួមមួយ។ ការប្រជុំព័ត៌មានប្រចាំថ្ងៃគឺជាការប្រជុំដែលអ្នក​យក​ព័ត៌មាន​ពិភាក្សាគ្នាពីការផលិតរួមរបស់ពួកគេ។ ជំនួបពិភាក្សានេះមានគោលបំណងបី យ៉ាង​ជាប់​គ្នា​គឺ៖ រៀបចំខ្លឹមសារនៃកាសែត រៀបចំការផលិតមាតិកា និងវិភាគមាតិការួមគ្នាដើម្បីកែ លម្អ​គុណភាព។ ដូច្នេះ ការប្រជុំប្រធានបទព័ត៌មានគឺជាការប្រជុំមួយដែលសមស្របសម្រាប់ គ្រប់​កាសែត​ទាំងអស់ និងគ្រប់ចង្វាក់នៃការបោះពុម្ពផ្សាយ។

ការប្រជុំព័ត៌មានមានបីប្រភេទ

  • ការប្រជុំរៀបចំផែនការសរសេរព័ត៌មានបច្ចុប្បន្នភាព

ការីនិពន្ធកាសែតប្រចាំថ្ងៃពិភាក្សាគ្នានៅពេលរសៀល ដើម្បីប្រមើមើលពីការរៀបចំ ខ្លឹមសារកាសែតសម្រាប់ថ្ងៃស្អែក។ ពួកគេបង្កើត « បញ្ជីអត្ថបទរំពឹងទុកមួយ » សម្រាប់ទំព័រ នីមួយៗ៖ ចំនួនអត្ថបទ ប្រភេទអត្ថបទ ប្រវែងអត្ថបទ ការរៀបអត្ថបទតាមលំដាប់នៃភាព សំខាន់របស់ព័ត៌មាន និងរូបភាពជាដើម។

ឧទាហរណ៍ « បញ្ជីអត្ថបទរំពឹងទុក » សម្រាប់ទំព័រមួយដែលមាន ៦ ជួរឈរ៖ បទយកការណ៍មួយអំពី X… (៣ ជួរឈរ), សេចក្តីសង្ខេបអំពីការជជែកពិភាក្សាមួយ + ការអត្ថាធិប្បាយរបស់ Y… (២ ជួរឈរ), ព័ត៌មានខ្លីៗ (១ ជួរឈរ)។

  • ការប្រជុំរៀបចំសរសេរព័ត៌មានបច្ចុប្បន្នភាព

ការីនិពន្ធនៃកាសែតប្រចាំថ្ងៃជួបពិភាក្សាគ្នាជារៀងរាល់ព្រឹក ដើម្បីរៀបចំខ្លឹមសារកាសែត ដែលនឹងចេញផ្សាយសម្រាប់ថ្ងៃស្អែក។ ពួកគេបែងចែកការងារគ្នាដើម្បីបង្កើត « បញ្ជីអត្ថបទ ទូទៅមួយ » ដែលនឹងក្លាយទៅជា « បញ្ជីសម្រេចចុងក្រោយ » ដោយរាយនាមអត្ថបទ ប្រភេទ អត្ថបទ ឈ្មោះអ្នកនិពន្ធ និងប្រវែងកំណត់សម្រាប់អត្ថបទនីមួយៗ។

ឧទាហរណ៍ « បញ្ជីសម្រេចចុងក្រោយ » សម្រាប់ទំព័រដែលមាន ៦ ជួរឈរ៖ បទយកការណ៍អំពី X… មួយ (អត្ថបទ ២ជួរឈរ និង ១/៤ + រូបថត ៣/៤) សេចក្តីសង្ខេបអំពីការជជែកពិភាក្សា (១ ជួរឈរកន្លះ) + ការអត្ថាធិប្បាយពី Y… (កន្លះជួរឈរ) និង ៤ អត្ថបទព័ត៌មានខ្លីៗទាក់ទងនឹងយុត្តិធម៌ ប៉ូលិស ថវិកា និងការកែលម្អ (១ ជួរឈរ)។

  • ការប្រជុំដើម្បីពិចារណាពីការសរសេរព័ត៌មានបច្ចុប្បន្ន

ការីនិពន្ធនៃកាសែតប្រចាំថ្ងៃរកពេលវេលាណាមួយដើម្បីជួបប្រជុំគ្នាដោយទៀងទាត់ ឧទាហរណ៍អាច មួយត្រីមាសម្តង ឬមួយឆមាសម្តង ដើម្បីវិភាគទាំងអស់គ្នាក្នុងស្មារតី ស្វ័យទិតៀនចំពោះផលិតផលរួមដែលពួកគេបានធ្វើក្នុងអំឡុងពេលប៉ុន្មានខែកន្លងមក ព្រមទាំងត្រិរិះទាំងអស់គ្នារកវិធីល្អបំផុតដើម្បីដោះស្រាយបញ្ហានាពេលអនាគត និង សម្រេចចិត្តរួមគ្នាអំពីគោលជំហរទស្សនៈសារព័ត៌មានដែលត្រូវប្រកាន់យក។ ក្នុងករណី នេះ ការប្រជុំព័ត៌មានក្លាយទៅជាគណៈកម្មាធិការព័ត៌មានដែលអាចជួបជុំគ្នា ក្រោមគំនិតផ្តួច ផ្តើមរបស់នាយកសារព័ត៌មាន និងប្រធានផ្នែកនិពន្ធ ឬនិពន្ធនាយក ដោយមានរបៀបវារៈ មួយច្បាស់លាស់។

របៀបវារៈគំរូ៖

  1. សេចក្តីសង្ខេបប្រធានបទទូទៅទាក់ទងនឹង « និទាឃរដូវអារ៉ាប់ »។
  2. ត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឃុំសង្កាត់។
  3. តើកាសែតគួរមានជំហរពិតប្រាកដមួយនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីខាងមុខឬទេ ?

ប្រជុំឈរ

ការបង្កើតកាសែតមួយជារៀងរាល់ថ្ងៃ ប្រៀបបាននឹងការចូលរត់ប្រណាំងប្រចាំថ្ងៃជាមួយពេល វេលា។ ដើម្បីចំណេញពេល អ្នកយកព័ត៌មានត្រូវឈរនៅក្នុងការប្រជុំព័ត៌មាន ដើម្បីរៀបចំ សម្រេចផែនការផ្សាយព័ត៌មានដែលត្រូវបានត្រៀមតាំងពីថ្ងៃម្សិលម៉ិញ។ ហេតុអ្វីត្រូវឈរ ? ពីព្រោះឈរគឺជាមធ្យោបាយប្រាកដបំផុតថា អ្នកចូលរួមប្រជុំនឹងស្តាប់អង្គប្រជុំ។

ប្រជុំអង្គុយ

យើងប្រជុំអង្គុយ ប្រសិនបើយើងមានពេលវេលាដើម្បីពិភាក្សាគ្នា។ ដូចជាក្នុងករណីការជួបប្រជុំដើម្បីព្យាករការ ផលិតព័ត៌មានពីមួយថ្ងៃទៅមួយថ្ងៃ ឬពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ការប្រជុំដោយអង្គុយ ក៏អាចធ្វើឡើងផងដែរ ក្នុងករណីដែលជំនួបប្រជុំក្លាយទៅជាគណៈកម្មាធិការព័ត៌មាន។

គំរូនៃកាលវិភាគនៅក្នុងការិយាល័យព័ត៌មានដែលត្រូវបានរៀបចំទៅជាផ្នែកផ្សេងៗ

ម៉ោង ៩ និង ៣០ នាទី ប្រជុំក្នុងផ្នែកនីមួយៗ

អ្នកយកព័ត៌មានទាំងអស់ត្រូវមានវត្តមានចូលរួមក្នុងការប្រជុំដាច់ខាត។ អ្នកចូលរួមប្រជុំត្រូវ ឈរ។ ម្នាក់ៗសម្លឹងមើលកាលវិភាគការងារផ្ទាល់ខ្លូន រួចដាក់ស្នើប្រធានបទព័ត៌មានដែលត្រូវ ធ្វើ។ អត្ថបទដែលត្រូវបានស្នើ ត្រូវកំណត់ប្រវែង ពោលគឺត្រូវក្រិតតាមចំនួនសញ្ញា​ ឬតួអក្សរ ចំនួនបន្ទាត់ ជួរឈរ ឬទំព័រ។ បន្ទាប់ពីពិនិត្យមើលរបៀបវារៈរួមរួចមក ប្រធានផ្នែកអារកាត់លើ សំណើប្រធានបទរបស់មិត្តរួមការងារ។ គាត់សម្រេចចិត្តលើការរៀបចំ បញ្ជីអត្ថបទប្រចាំថ្ងៃ ដែលត្រូវ បានណែនាំដោយក្រុមការងារគាត់។

គំរូបញ្ជីអត្ថបទប្រចាំថ្ងៃរបស់ផ្នែកនយោបាយ

  • ទំព័រទី ៩
  • បទវិភាគដោយ R. អំពីយុទ្ធសាស្រ្តបោះឆ្នោតប្រធានាធិបតីនៃសាធារណរដ្ឋ៖ ២ ជួរឈរ ជាមួយរូបគំនូររបស់ J.P
  • ការអត្ថាធិប្បាយពីការបែងចែកក្នុងសភាភាគច្រើន (R.B.)៖ កន្លះជួរឈរ។
  • សេចក្តីសង្ខេបអំពីកំណត់ត្រានៃរដ្ឋសភា (L/Z) ៖ មួយជួរឈរ។
  • បទសម្ភាសន៍របស់ប្រធានព្រឹទ្ធសភា (A.G.) ៖ ១ ជួរឈរកន្លះ។
  • ព័ត៌មានខ្លីៗផ្សេងៗ៖ មួយជួរឈរ។
  • ទំព័រទី ១០
  • បទយកការណ៍ស្តីពីយុទ្ធនាការបោះឆ្នោតរបស់ក្រុមឆ្វេងនិយមជ្រុល (A.C.) ៖ ២ ជួរឈរ ជាមួយរូបថតរបស់ D.
  • ជីវព័ត៌មានរបស់បេក្ខជនមកពីរណសិរ្សរំដោះកំប្រុក (A.B.) ៖ ១ ជួរឈរកន្លះ ជាមួយរូបថតរបស់ B.
  • បទវិភាគអំពីសំឡេងស្រ្តី (J.G.) ៖ ១ ជួរឈរកន្លះ។
  • ព័ត៌មានខ្លីៗផ្សេងៗ៖ កន្លះជួរឈរ។

ម៉ោង ១០ ការប្រជុំស្តីពីការអនុវត្តការងារដែលដឹកនាំដោយនាយកសារព័ត៌មាន ប្រធានផែ្នកនិពន្ធ ឬ និពន្ធនាយក។ ត្រូវតែមានតំណាងនៃគ្រប់ផ្នែកទាំអស់ចូលរួមប្រជុំជាដាច់ខាត។ អ្នកចូលរួមត្រូវ ក្រោកឈរ។ តំណាងផ្នែកនីមួយៗត្រូវបង្ហាញបញ្ជីអត្ថបទប្រចាំរបស់ខ្លួនម្នាក់ម្តងៗ។ ការពិភាក្សា ផ្តោតទៅលើការជ្រើសរើសប្រធានបទ ដើម្បីដាក់លើ « ទំព័រមុខ » ដែលជាកញ្ចក់ឆ្លុះរបស់ កាសែត និងការកែតម្រូវតាម « ទំហំ » ចាំបាច់ដែលបានកំណត់រួច។ ការប្រជុំនេះមិនត្រូវលើសពី ២០ នាទីទេ។ ជាចុងក្រោយ ការប្រជុំផ្តល់សុពលភាពដល់បញ្ជីអត្ថបទទូទៅដែលប្រែក្លាយជា បញ្ជីសម្រេចចុងក្រោយ ហើយនឹងធ្វើការបញ្ជូនភ្លាមៗទៅកាន់លេខាធិការដ្ឋានផ្នែកព័ត៌មាន។

ម៉ោង ១០ និង ៣០ នាទី ផ្នែកនីមួយៗបញ្ចូលក្នុងតារាងផលិតកម្មប្រចាំថ្ងៃរបស់ខ្លួននូវការសម្រេចចិត្តដែលត្រូវបានកត់ត្រាក្នុងបញ្ជីអត្ថបទទូទៅ។

ម៉ោង ១៧ និង ៣០ នាទី ផ្នែកនីមួយៗបង្កើតពង្រាងបញ្ជីអត្ថបទសម្រាប់ថ្ងៃស្អែក។ អ្នកយកព័ត៌មានម្នាក់ៗ ប្រាប់ពីការព្យាកររបស់ខ្លួនដល់ប្រធានផ្នែក។ ប្រធានផ្នែកបង្កើតបញ្ជីសារពើភណ្ឌនៃរាល់ការ ព្យាករទាំងអស់ រួចចេញសម្រេចវិនិច្ឆ័យបឋមរបស់គាត់។

ម៉ោង ១៨ ការប្រជុំរៀបចំផែនការ

វាជាការប្រជុំដែលអ្នកចូលរួមអាចអង្គុយបាន។ ផ្នែកនីមួយៗត្រូវតែបញ្ជូនតំណាងរបស់ខ្លួនមក ចូលរួមប្រជុំនេះ។ ម្នាក់ៗបង្ហាញពង្រាងបញ្ជីអត្ថបទសម្រាប់ថ្ងៃស្អែក។ ការប្រជុំនេះស្វាគមន៍ ចំពោះរាល់ការីនិពន្ធទាំងអស់។ ពួកគេត្រូវពិភាក្សាគ្នាជុំវិញបញ្ជីអត្ថបទទូទៅដែលកំពុងដំណើរ ការរៀបចំ។ រយៈពេលនៃការប្រជុំអាស្រ័យលើទំហំការងាររបស់សមាជិកចូលរួម។

ស្វ័យវិន័យ

មានអនុសាសន៍ពីរសម្រាប់ដំណើរការរលូននៃរាល់ការប្រជុំព័ត៌មានទាំងអស់៖

  • កុំភ្លេចថា គំនិតគ្នាច្រើនគឺប្រសើរជាងគំនិតម្នាក់ឯង។
  • កុំយកបញ្ហាផ្សេងមកលាយឡំ៖ ការប្រជុំព័ត៌មានសំដៅទៅលើខ្លឹមសារកាសែតតែម្យ៉ាងប៉ុណ្ណោះ (ជាទូទៅ បញ្ហាផ្សេងៗ ទៀតដូចជា ការខ្វែងគំនិតគ្នា ជម្លោះ បញ្ហាទំនាក់ទំនង បញ្ហាសហជីព។ល។ ត្រូវលើក ឡើងក្នុងជំនួបពិភាក្សាផ្សេងទៀត)។