Menu

២១-អត្ថបទយកការណ៍ បូកនឹងសំទ្បេង ឬ « បទយកការណ៍ជាសំទ្បេង »

ដូចដែលឈ្មោះរបស់វា អត្ថបទយកការណ៍​ បូកនឹងសំទ្បេង គឺជា​អត្ថបទ​ដែល​ត្រូវ​បាន​គេថតជាសំទ្បេង មួយ ឬច្រើន។ អត្ថបទ​នេះ​គ្រប​ដណ្តប់​លើ​សំទ្បេង ដែល​ត្រូវ​បាន​គេហៅថា​ បទយកការណ៍​ជាសំទ្បេង។ ជនជាតិអង់គ្លេសហៅ បទយកការណ៍នេះថា​ជា package (អត្ថបទមានសំទ្បេង)។ សម្រាប់ពួកគេ នេះជាបទយកការណ៍​មួយ​ពិតប្រាកដ។

បទយកការណ៍ជាសំទ្បេងមាន​ច្រើន​ទម្រង់ : ទម្រង់​សាមញ្ញ ជាមួយ​សំទ្បេងមួយ និង​ទម្រង់​ស្មុគស្មាញ ជាមួយ​​សំទ្បេងច្រើន លាយឡំនឹង​បរិយាកាស។ នេះគឺជា​បទយកការណ៍​រស់​រវើក។

បទយក​ការណ៍ជា​សំទ្បេង ក៏ដូចជា​អត្ថបទ​ជាសំទ្បេង ត្រូវ​ចេញ​ដោយការផ្ដើមព័ត៌មានមួយដែលប្រាប់​អំពី​ឈ្មោះ​អ្នក​​យកព័ត៌មាន និង​មុំ​ព័ត៌មាន​នៃបទយកការណ៍​នេះនៅចុះបញ្ចប់។

នេះជាទម្រង់​បីប្រភេទ :

បទយកការណ៍​ជាសំទ្បេង ជាមួយ​សំទ្បេងតែមួយបែប

ការផ្ដើមព័ត៌មានដំបូង – មុំនៃបទយកការណ៍

អត្ថបទ​របស់​អ្នក​យក​ព័ត៌មាន​ ២០វិនាទី​

អត្ថបទដកស្រង់​ពី​កិច្ច​សម្ភាសន៍ ៣០វិនាទី

អត្ថបទ​របស់​អ្នក​យក​ព័ត៌មាន​ ១០វិនាទី

បទយកការណ៍​ជាសំទ្បេង ជាមួយ​សំទ្បេងច្រើនបែប

អត្ថបទ១

សំទ្បេង១​

អត្ថបទ ២ (ចាក់ទ្បើងវិញ)

សំទ្បេង២

អត្ថបទ​៣

ជាមួយ​បរិយាកាស

 

អត្ថបទ១

សំទ្បេង១

អត្ថបទ ២

 

សំទ្បេង២

អត្ថបទ​៣

 

 

បរិយាកាស

 

បរិយាកាស

 

បរិយាកាស

             

លទ្ធភាពមាន​ច្រើន។ អ្នក​យក​ព័ត៌មាន​អាច​បង្កើត​ការ​ច្នៃប្រឌិតរបស់​ខ្លួន (បន្ថែម​សំទ្បេង​ឲ្យ​បាន​ច្រើន)។ ប៉ុន្តែ ត្រូវ​ប្រុង​ប្រយ័ត្នទៅនឹង​ការ​ប្រើប្រាស់កាល។

អនុសាសន៍ចំនួន២៖

ពេលយើង​កំពុង​និយាយ យើង​បន្ថយ​សំទ្បេងបរិយាកាស​បន្ដិច (ការលាយបញ្ចូលសំទ្បេង)។ សំទ្បេងត្រូវ​តែនៅ​​​ច្បាស់​​។​

យើង​ចាប់​ផ្តើម​និង​បញ្ចប់​ការ​ ដោយការបន្ថយសំទ្បេងបន្ដិចម្ដង។ វាកាន់តែពិរោះ​ស្ដាប់។ វិធី​នេះ​ជួយកុំឲ្យ​សំទ្បេងបុកមកខ្លាំង និងកុំឲ្យសំទ្បេងកាត់ផ្ដាច់ភ្លាមពេលបញ្ចប់។ អ្នក​បច្ចេកទេស​លាយបញ្ចូល​​សំទ្បេង​របស់ពិធីករ​​ទៅ​ក្នុង​បរិយាកាស​ វាកាន់តែពិរោះ​ស្ដាប់។

រយៈពេលនៃ​បទយក​ការណ៍​ជាសំទ្បេង

នៅក្នុង​ព័ត៌មានប្រចាំថ្ងៃ​ មាន​រយៈពេលពី ១ ទៅ ២នាទី

រយៈពេល​លើស​ពីនេះ បើមិនមែន​ជា​ព័ត៌មាន​ប្រចាំ​ថ្ងៃ ឬជាទស្សនាវដ្ដី

វាអាស្រ័យលើ​ការ​ជ្រើសរើស​របស់​ការិយាល័យ​និពន្ធ​ព័ត៌មាន។ ​អ្នក​ត្រូវ​ដឹង​ថា​ចាប់ពី៣នាទីឡើង​ទៅ ត្រចៀក​របស់​មនុស្ស​ត្រូវ​ការ​ផ្លាស់ប្ដូរ។ នៅក្នុង​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​​វិទ្យុ មាន​ន័យ​ថាជា​ការ​ផ្លាស់​​ប្ដូរ​ប្រធាន​​បទ។

តើត្រូវ​រៀបចំ​យ៉ាងដូចម្តេច?

  • នីតិវិធីតែមួយ ដូចការ​ដំឡើង​សំទ្បេង (សូម​មើល ឯកសារទី២០)
  • ជា​បឋម ត្រូវដំឡើង​សំទ្បេង-រយៈពេលខ្លី- ៣០/២០វិនាទី ឬតិចជាងនេះ
  • ទុកដោយទ្បែកនូវសំទ្បេងបរិយាកាស ដោយមិនកាត់វា។ វិធីនេះ​ងាយស្រួល​ធ្វើ​ការ​បង្រួមសំទ្បេងបរិយាកាស​ឲ្យ​ខ្លី។​
  • បន្ទាប់មក យើង​គណនារយៈពេល​នៃសំទ្បេង និង​សរសេរ​អត្ថបទ ផ្អែកតាម​ពេល​ដែល​នៅសល់។
  • ថតសំទ្បេងអត្ថបទ​របស់​អ្នក បន្ទាប់​ពី​បាន​អាន​ខ្សឹបៗរួចរាល់។
  • បញ្ជូល​អត្ថបទ និងសំទ្បេង​ នៅក្នុង​ខ្សែអាត់មួយ ឬខ្សែអាត់ពីរ។
  • បើសិន​ជា​រយៈពេល​នៅតែវែង ​អ្នក​ត្រូវ​កាត់បន្ថយសំទ្បេង ឬដកអត្ថបទចេញ។

កាត់​បទយក​ការណ៍ជាសំទ្បេងមួយប្រើពេល​វេលា​ មួយម៉ោងកន្លះ ទៅពីរម៉ោង

ឬលើស​ពីនេះ សម្រាប់​អ្នក​ទើប​តែ​ចាប់​ផ្តើម​ការងារនេះដំបូង