Menu

១០ / ប្រើប្រភពរូបថត

ក្រៅពីអត្ថបទ ការបង្កើតនិងការប្រើប្រាស់រូបភាពគឺជាបច្ចេកទេសពេញនិយមបំផុត​សម្រាប់​បង្ហាញព័ត៌មាន។ ធនធានជាច្រើនអាចរកបាននៅលើអ៊ិនធឺណែត ប៉ុន្តែមានតែមួយចំនួនប៉ុណ្ណោះ​ដែលអាច​ប្រើ​បាន​ដោយ​ឥតគិតថ្លៃ… ហើយក៏មិនមែនឥតគិតថ្លៃទាំងស្រុងដែរ។

ស្វែងរករូបភាពលើបណ្ដាញ​ចែកចាយ

មានបណ្ដាញ​ចែករំលែករូបថតល្បីល្បាញជាច្រើនរួមមាន: FlickR, PicasaWeb, Photobucket, Zooomr, Fotolia … ប្រភពខ្លះបានផ្តល់រូបភាពឥតគិតថ្លៃដល់ការបោះពុម្ពផ្សាយហើយ​ខ្លះ​ទៀតគិតលុយ។ មុខរបររបស់យើងពឹងផ្អែកមួយផ្នែកលើការលក់ព័ត៌មាន ​វាជារឿងសមហេតុផល ​និងគួរឱ្យមាន​ការគោរពច្បាប់កម្មសិទ្ធិទាំងអស់ដែលកំណត់លើការធ្វើពាណិជ្ជកម្មរូបភាព។ កុំលួចរូបភាពពីម្ចាស់ដើមគេ ព្រោះចុងក្រោយ​អ្នក​នឹង​ត្រូវ​គេ​រកឃើញ​ ហើយ​ពួកគេ​មានសិទ្ធិ​ស្របច្បាប់ក្នុងការ​ចាត់ការអ្នក​! ប្រសិនបើអ្នកខ្វះធនធាន គឺមានរូបថតដែលមាន​គុណភាពជាច្រើនពុំរក្សាសិទ្ធិ និងឥតគិតថ្លៃសម្រាប់ការបោះពុម្ពផ្សាយ។

ច្នៃប្រឌិត​រួមគ្នា

យើងលើកយកឧទាហរណ៍ FlickR ដែលជាប្រភពមួយរួមគ្នាដោយអ្នកប្រើអ៊ិនធឺណែត​ ពួកគេជ្រើសរើស​ដាក់ការបង្កើតរបស់ពួកគេក្រោមគោលការណ៍Creative Commons។ អាជ្ញាប័ណ្ណ​នេះមានរូបមន្ត​ចំនួន៦ដែលមានចាប់ពីការប្រើប្រាស់ដោយឥតគិតថ្លៃ និងឥតគិតថ្លៃទាំងស្រុង​ឱ្យតែបញ្ជាក់ប្រភពម្ចាស់​រូបភាព និងការប្រើប្រាស់មានកម្រិតនិងបង់ថ្លៃក្រោមលក្ខខណ្ឌជាក់លាក់​​ខ្លះ ដោយមិនត្រូវកែរូបថត។

ក្រៅពីប្រព័ន្ធនេះ ច្បាប់កម្មសិទ្ធិបញ្ញាត្រូវបានតំបន់ភាគច្រើនលើសាកលលោកទទួលស្គាល់ ដែលដើម្បីបោះពុម្ពផ្សាយបានត្រូវមានការអនុញ្ញតពីម្ចាស់រូបភាពដោយមានជាការទូរទាត់ប្រាក់​កម្រៃ និងលក្ខខណ្ឌពេលវេលា និងទីកន្លែងច្បាស់លាស់។

ត្រឡប់ទៅគោលការណ៍Creative Commonsវិញ។ លើ Flickr នៅផ្ទាំង «រុករក» មានផ្តល់នូវជម្រើស “Creative Commons” ដែលមានរូបភាពរាប់លានអាចយកមក​ប្រើបានក្រោមអាជ្ញាប័ណ្ណ​ទាំងប្រាំមួយ។ ចាប់ផ្តើមការស្វែងរករបស់អ្នកនៅក្នុងប្រភេទទីមួយ (អាជ្ញាប័ណ្ណ Paternité ឬ CCby-2.0) អ្នកប្រាកដជាអាចប្រើរូបភាពបាន ជាមួយនឹងលទ្ធភាពនៃការកែវាតាមអ្វី​ដែលអ្នកចង់បាន។

កែរូបភាព

បន្ទាប់ពីប្រាកដថារូបថតដែលបានជ្រើសរើសអាចធ្វើការកែបាន គឺមាន​កម្មវិធីកែរូបមួយ​ចំនួនអាចរក​បានដើម្បីសម្រួលរូបភាពឱ្យត្រូវនឹងបែបបទនៃការបោះពុម្ពផ្សាយរបស់អ្នក។ អាចកុំព្យួទ័ររបស់អ្នកត្រូវបានបំពាក់រួចជាស្រេចជាមួយនឹងកម្មវិធី ad hoc ឬអ្នកអាចជ្រើសរើសកម្មវិធី ឥតគិតថ្លៃណាមួយដូចជា Paint.net ឬ GIMP ។

GIMP គឺជាកម្មវិធីពេញលេញជាងគេ។ វាអនុញ្ញាតឱ្យអ្នកផ្លាស់ប្តូរទំហំរូបថតដើម្បីកុំឱ្យទំហំធ្ងន់ពេកព្រោះវាធ្វើឱ្យយឺតក្នុងការទាញរូបទៅដាក់លើទំព័រ។ រូបភាពកាន់តែធ្ងន់គឺការទាញយកកាន់តែយឺត ។ នេះគឺជាប្រតិបត្តិការដើម្បីធ្វើការនៅលើ GIMP នៅពេលរូបភាពត្រូវបានផ្ទុកនៅក្នុងកម្មវិធី៖

១.នៅលើផ្ទាំង «Image» សូមចូលទៅកាន់ «Echelle et taille de l’image» ។

២. វាបង្ហាញទំហំពីរ «ដេកLargeur» និង « ឈរHauteur » ។ នៅពេលទាញផ្លាស់ប្តូរទំហំ វានឹង ផ្លាស់ប្តូរដោយស្វ័យប្រវត្តិដោយគោរពតាមសមាមាត្រដើមនៃរូបថត។

៣. នៅពេលដែលអ្នកកំណត់ទំហំហើយ សូមចុចលើ « មាត្រដ្ឋាន Echelle » ដើម្បីមើលលទ្ធផល បន្ទាប់មករក្សារូបភាពទុក ដោយ​ចុចលើ «ឯកសារ Fichier » ។

ចំពោះព័ត៌មានបន្ថែម ត្រូវដឹងថាទំហំអេក្រង់ធម្មតានៃទូរស័ព្ទដៃគឺ៣២០ Pixels សម្រាប់កុំព្យូទ័រយួរដៃ១០២៤ Pixels និងសម្រាប់អេក្រង់កុំព្យូទ័រធំ១៤៤០ Pixels។ នៅលើអ៊ិនធឺណែត ទំហំល្អ​គឺនៅចន្លោះ៦០០ ទៅ៨០០ Pixels។