Menu

១២ / ធ្វើប្រធានបទវីដេអូសម្រាប់វ៉ិបសាយ

វីដេអូគឺជាឧបករណ៍បានទទួលការពេញនិយមខ្លាំងក្នុងជំនាន់«អ្នក​ឌីជីថល​»​ប៉ុន្តែវាក៏ពិបាក ដែរ​សម្រាប់​ធ្វើ។ វាត្រូវការពេលវេលាដើម្បីឱ្យមានប្រសិទ្ធភាពពិតប្រាកដ។ វីដេអូវ៉ិបសាយ មិន​មែន​ជា​​​វីដេអូ​សម្រាប់​​ទូរទស្សន៍ទេ។

ដាក់បញ្ចូលវីដេអូយកពីប្រភពចែករម្លែក

ការប្រើប្រាស់វីដេអូដំបូងបង្អស់នៅក្នុងអត្ថបទគេហទំព័រ គឺយករបស់ដែលមានហើយពីប្រភព​​​ចែក​រម្លែក (ប្រភេទYouTube ឬDailymotion)។ អ្នក​គ្រាន់តែចម្លង/ផ្តិតកូដភ្ជាប់​នៅ​ឯកសារ​​ដែលអ្នកចង់​ដាក់​បញ្ចូល​នៅក្នុងអត្ថបទរបស់អ្នក។ កូដនេះជាទូទៅត្រូវបាន​សម្គាល់​​​​ដោយ​និមិត្តសញ្ញា​</> ឬរូបមន្ត​”export”។ នៅពេលដែលកូដនេះត្រូវបានចម្លងទៅ​អត្ថបទរបស់អ្នក វីដេអូ​នេះ​អាច​​មើលឃើញដោយអ្នកប្រើ​មិនចាំបាច់ចាក​ចេញពីគេហ​ទំព័រ​ឡើយ។

សូមប្រុងប្រយ័ត្នប្រសិនបើប្រភពចែករំលែកសម្រេចចិត្តក្នុងហេតុផលណាមួយដើម្បីដកវីដេអូ​ចេញ​​ពី​​ប្រព័ន្ធ នោះអេក្រង់ពណ៌ខ្មៅនឹងជំនួសឯកសារដោយស្វ័យប្រវត្តិរួមទាំងនៅលើគេហទំព័រ​របស់​អ្នក។

ដំណើរការវីដេអូដោយខ្លួនឯង

ការធ្វើបទសម្ភាសន៍សម្រាប់វ៉ិបសាយដោយប្រើកាមេរ៉ាឌីជីថលគឺដូចគ្នា​នឹងការ​ធ្វើវីដេអូនៅក្នុង​ទូរទស្សន៍ (តំណភ្ជាប់ទៅ TV) ។ ភាពខុសគ្នានៅលើឧបករណ៍ និង​ទម្រង់​​ផ្សេងៗគ្នា។ នៅលើអ៊ិនធឺណែតការសម្ភាសន៍វីដេអូអាច៖

  • មានពេលយូរជាងទូរទស្សន៍
  • ឆ្លងកាត់ការកាត់តជាច្រើន
  • ផ្ដល់​ច្បាប់​ដើម​ដោយ​មិនមាន​សំឡេង​លុបពីលើ​ មានសរសេរសំណួរ

ជាទូទៅ វីដេអូដែលមានរយៈពេលលើសពីបីនាទីអាចនឹងបាត់បង់អ្នកមើល។ ដូច្នេះត្រូវកាត់ត​​​​ដោយប្រុងប្រយ័ត្ន។ ទោះយ៉ាងណាក៏ដោយ ការសម្ភាសន៍ល្អត្រូវ​គោរពគោលការណ៍​​កំណត់ហ្វ្រេម​ដូចខាង​ក្រោម។

24h-sujet-web1

បន្ទាត់កម្លាំង៖ ស្រមៃថាអេក្រង់ត្រូវបានបែងចែកជាបីភាគបួនជ្រុង។ វាស្ថិតនៅចំណុច​ប្រសព្វនៃ​បន្ទាត់​ទាំងនេះដែលបង្ហាញពីរូបភាពរបស់អ្នកត្រូវតែបង្ហាញ (សូមមើលរូបភាព​ខាងលើ​ជាមួយជួរភ្នំ) ។

24h-sujet-web2

ការមើលកាមេរ៉ា៖ ដើម្បីជៀសវាង “ឥទ្ធិពល webcam” ជាពិសេសក្នុងអំឡុងពេលសម្ភាសន៍ (មុខនៅប្លង់ពេញ នៅចំកណ្តាលអេក្រង់) ត្រូវដាក់ការមើលទៅចំណុចប្រសព្វខ្សែបន្ទាត់ប៉ែកលើ ផ្នែកខាងឆ្វេងក៏បានខាងស្តាំក៏បាន។

កាត់តវីដេអូដោយខ្លួនឯង

ការធ្វើវីដេអូមិនមែនសម្រាប់តែអ្នកបង្កើតកម្មវិធីទូរទស្សន៍ទៀតទេ។ ភាពងាយស្រួលនៃឧបករណ៍ ទ្រង់ទ្រាយឌីជីថល និងការធ្លាក់ចុះនៃតម្លៃឧបករណ៍បានធ្វើឱ្យវីដេអូអាចដំណើរការក្នុង​ការនិពន្ធវ៉ិបសាយ។ មិនថាប្រើស្មាតហ្វូនឬកាមេរ៉ាខ្នាតតូច (ប្រភេទ Flip) ឬដំឡើងរូបភាពទាំងនេះ​ដោយ​ប្រើកម្មវិធី​ឥតគិតថ្លៃ (Avidemux) ឬបង់ថ្លៃ (Adobe Premiere Elements) អ្នកមិនមានជំនាញឯកទេសក៏ធ្វើបានដែរ​។ ប៉ុន្តែសម្រាប់អ្វី?

វីដេអូបីប្រភេទមានភាពជោគជ័យ នៅលើគេហទំព័រព័ត៌មានខ្លះ៖

– ប្រធានបទ«កាមេរ៉ាបង្កប់» ដែលមានម្នាក់នៅចាំថតនៅទីសាធារណៈឈុតឆាក «ដ៏អស្ចារ្យ» កើតឡើងដោយហិង្សា កំប្លែង អត់កែច្នៃ។

– កិច្ចសម្ភាសន៍ដែល​មាន​កំហុស​ឆ្គងធ្ងន់ធ្ងរ គឺជាអន្ទាក់នៃភាសា ការ​ថត​ស្ថានភាព និង​ភាព​សម្ងាត់​​ដែល​មិន​គួរ​ថត​។

– ប្រធានបទ «គ្មានយោបល់» ដែលរៀបរាប់ពីជីវិតរស់នៅរាល់ថ្ងៃតែដូចមិនរៀបរាប់ ហើយប្រាស់ចាកពីច្បាប់ទម្លាប់របស់ទូរទស្សន៍។

ប្រាកដណាស់ថាវីដេអូគឺជាវិស័យព័ត៌មានដែលសម្រាប់ពេលបច្ចុប្បន្ននេះតួអង្គមាន​ការ​បង្កើត​ថ្មីតិចជាងគេ។ ដូច្នេះមានទម្រង់​ជាច្រើនដែល​គេត្រូវ​បង្កើតថ្មី!