Menu

១៣/តើធ្វើរូបស្លាយដូចម្ដេច?

ជ្រើសរើសស៊េរីរូបភាព រួចហើយ​​ដាក់វាបញ្ចូល​គ្នា​​តាម​លំដាប់​លំដោយ​នៃ​ការ​ដំឡើងរូបភាព​សមស្របមួយ ៖ នេះ​គឺ​ជា​វិធី​ឆ្លាតវៃ​មួយ​​ក្នុង​ស្ដារ​នីតិសម្បទារ​​រូបថត​នា​យុគសម័យ​ឌីជីថល។​ ​មាន​បច្ចេកទេសជា​ច្រើន​ដែលធ្វើ​ឲ្យ​វា​មានភាពងាយស្រួល ស្រាល និង​ល្អមើល។

គិតពីរូបស្លាយរបស់​អ្នក​​នៅពេលអ្នក​ថតរូប

មិនមែនគ្រប់គ្នាអាចក្លាយជាអ្នកយកការណ៍​ដោយរូបថតនោះឡើយ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​អ្នកកាសែតសម្រាប់វ៉ិបសាយ គួរ​តែដឹង​ពី​វិធី​ថត​​រូបភាព​បែប​ព័ត៌មាន​នៅក្នុង​ព្រឹត្តិការណ៍​អ្វីមួយ។ យើងអាច​លើក​យកឧទាហរណ៍សាមញ្ញមួយ គឺការបាតុកម្ម​។ ដើម្បី​យក​ព័ត៌មានពីរឿងនេះ អ្នកត្រូវចាំបាច់យកកាមេរ៉ាឌីជីថល និង/ឬ​ស្មាតហ្វូន​មួយ​ទៅ​ជាមួយ ប៉ុន្តែអ្នកត្រូវគិតពីរយៈពេល​ចាំបាច់​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ថតរូបភាព​ឲ្យ​ល្អ។ ហេតុអ្វី?

  • ព្រោះថា​ការ​ធ្វើ​រូប​ស្លាយ​ត្រូវ​ការ​នូវបរិមាណ​រូបភាព​ច្រើន​ ដើម្បី​អ្នក​អាច​មាន​ជម្រើស​ច្រើន​ និង​ងាយស្រួល​នៅ​ពេល​ដំឡើង​រូប​ភាព​។​
  • ព្រោះ​អ្នកត្រូវមានរូបភាពដែលបង្ហាញ​ប្លង់ខុសៗគ្នា (ប្លង់ទូលាយពីទិដ្ឋភាពទូទៅ ប្លង់ធំលើក្រុម​មនុស្ស ប្លង់ថត​ជិតលើពួកបាតុករ និង​ប្លង់​ថតចំពីមុខធំ)​ រូបភាព​ដាក់​ឆ្លាស់គ្នា​ផ្ដល់​នូវ​ភាព​ស្វាហាប់​ដល់​រូបស្លាយ។
  • ព្រោះអ្នកនឹង​អាច​បង្កើន​បណ្ណសារ​បន្ថែម​នៅ​ក្នុង​មូលដ្ឋានទិន្នន័យ​ដែល​អាច​នឹង​យក​ទៅ​ប្រើ​ក្នុង​អត្ថបទ​ផ្សេងៗទៀត​។​

មុនពេលចេញទៅយកព័ត៌មានពី​ព្រឹត្តិការណ៍អ្វីមួយ​ ​សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ប្រាប់​រឿង​នោះ​ដោយ​ប្រើ​រូបភាព។ ពិតណាស់ សមត្ថភាព​នៃ​ការ​ធ្វើ​អ្វីភ្លាមៗ​ឥតព្រាងទុក និង​សមត្ថភាព​ក្នុង​ការស្ដាប់​ គឺ​ជា​គុណសម្បត្តិ​ធំបំផុត​របស់​អ្នក​យកព័ត៌មាន។ ដូច្នេះ​អ្នក​កាន់តែ​ខ្លាំង​ក្នុង​ការប្រមើល​​មើល​ហេតុការណ៍ទុកមុន នោះការសរសេរ​ព័ត៌មាន​របស់​អ្នក​ក៏​កាន់​តែ​មាន​ភាព​​ជាក់​លាក់​ដែរ​។

ឧបករណ៍អ្វីខ្លះ?

ពេលត្រឡប់មក​ទីស្នាក់ការ​វិញបន្ទាប់​ពីថតរូបរួចរាល់ហើយ អ្នក​ត្រូវ​ផ្ទេរ​រូប​ទាំងនោះដាក់​ចូល​ក្នុង​កុំព្យូទ័រ​របស់​អ្នក (តាមម៉ែល MMS ឬ​តាម USB)។ បន្ទាប់មក អ្នក​អាចកែកុនវាខ្លះ​ដោយ​ប្រើ​កម្មវិធី​ប្រភេទដូចជា GIMP (តំណភ្ជាប់ក្នុង​សំណុំឯកសារ​១០) ដើម្បី​កែទម្រង់​វា​ជា​ថ្មី និង​អាច​កែខៃ​ចំណុចខ្វះខាត។

មានកម្មវិធីថ្មីពីរ​ សម្រាប់​បង្កើត​រូបស្លាយ។ មួយគឺអភិវឌ្ឍឡើង​ដោយ​ Google មានឈ្មោះថា​ Picasa3។ វា​ងាយស្រួលប្រើណាស់​។ ពេលទាញយក​រូបបាន​ហើយ កម្មវិធីនេះ​នឹង​បង្កើត​ឈ្មោះបណ្ដុំឯកសារជាមួយនឹងរូបថត​ដែល​មាន​នៅ​ក្នុង​ថាសរឹងកុំព្យូទ័ររបស់អ្នក។

ចុច​លើ​ពាក្យ​«Créer un film»​នៅលើ​ផ្ទាំង​កណ្ដាល​ វានឹងបង្ហាញ​ពី​ Interface សម្រាប់​​កាត់ត​​នៅ​លើ​រូបដែល​មាន​នៅ​ក្នុង​បណ្ដុំឯកសារ​អ្នក​ជ្រើសរើស​។ Interface នេះ​អាច​ឲ្យ​អ្នក​ជ្រើស​រើស​រូបភាព ដាក់ចំណងជើងវា បញ្ចូលភ្លេង ឬក៏​សំឡេងអត្ថាធិប្បាយ ប៉ុន្តែ​ក៏អាចឲ្យ​អ្នក​ពិនិត្យមើលពីការបន្តរបស់រូបភាពនីមួយៗ និង​រយៈពេលនៃការបង្ហាញរូបនីមួយៗលើ​អេក្រង់ផងដែរ។

នៅចុងបញ្ចប់​នៃ​ប្រតិបត្តិការនេះ កុំភ្លេច​ចុច​លើ​ពាក្យ​«Créer une vidédo» ដើម្បី​ថតទុកការ​កាត់ត​របស់​អ្នក​ជា​ទម្រង់​ Wmv.។ បន្ទាប់​មក​អ្នក​នឹង​ទទួល​បាន​លេខ​កូដឯកសារនេះ ហើយ​បម្លែង​វាចេញ។

ជាទូទៅ កុំដាក់​រូបភាពច្រើនពេក និងជៀសវាង​កុំ​ឲ្យលើស​ពី​២នាទី វានឹងធ្វើឲ្យ​អ្នក​មើល​ធុញ។ ចូរជ្រើសរើសរូបឲ្យ​បានល្អ‌!​