Menu

១៤/ បង្កើតផែនទីពហុព័ត៌មាន

រូបភាពល្អ​មួយគឺ​ប្រសើរ​ជាងអត្ថបទ​ដែល​វែងអន្លាយ។ នេះ​ជាការពិត​សម្រាប់​កាសែត​អនឡាញ។ តាមរយៈ​ interface ​សាមញ្ញ គ្រប់ធនធាន​ដែលកំណត់​ទីតាំង​អាច​ប្រើ​ប្រាស់​ដើម្បីបង្កើតព័ត៌មាន។ អ្នកមិនចាំបាច់ជាអ្នកជំនាញទេក្នុងការធ្វើវា។

ការ​កំណត់ទីតាំង សញ្ញាណថ្មីនៃ​ព័ត៌មាន

ទោះជា​​អ៊ិនធឺណែត​​មាន​ភាពជោគជ័យ​នៅ​ក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ​ ប៉ុន្តែ​ប្រាកដណាស់​ថា​ជោគជ័យ​​នេះគឺ ដោយសារ​តែ​សមត្ថភាព​របស់​វា​ក្នុង​ការ​បកស្រាយ​ព័ត៌មាន​មួយ​បាន​ភ្លាមៗ​ នៅក្នុងទីតាំង​ផ្ទាល់​របស់​អ្នកប្រើអ៊ិនធឺណែត។ វិសាលភាពកម្រិតទីបី​នៃ​ពត៌មាន​នេះ​ដែល​គេ​ហៅថា​តថភាព​បន្ថែម បង្កើតនូវព័ត៌មានបន្ថែម។ ​វាកើ​តឡើង​ក្នុង​ពេលជាក់ស្ដែង ដោយ​សារ​តែ​ការ​ផ្លាស់ប្ដូរ​នៃ​វត្ថុប្រើប្រាស់​ប្រចាំថ្ងៃរបស់​យើង។ ជា​ការ​ពិតណាស់​ កុំព្យូទ័រ​ ទូរស័ព្ទ​​និង​សូម្បី​តែ​ការដឹក​ជញ្ជូន​សាធារណៈ ​បាន​ក្លាយ​ជា​អ្នក​បញ្ជូនព័ត៌មាន​ដែល​អាច​ផ្តល់​ទិន្នន័យ​ពី​​​ទីតាំងដែល​ពួកគេ​កំពុងស្ថិត​នៅ​។

ទិន្នន័យ​ពីទីតាំងតែឯង​មិន​ប្រាកដ​ថា​មាន​ប្រយោជន៍ទេ។ ប៉ុន្តែ​ពេល​ភ្ជាប់​ជាមួយ​ទិន្នន័យ​ផ្សេង​ៗ​ទៀត​ក្នុង​ប្រភេទ​ដូចគ្នា វា​អាច​៖

  • កំណត់​ចលនា​(​ចរាចររបស់​អ្នកដំណើរ​នៅ​ទីប្រជុំជនមួយ)
  • ពន្លេច​ចេញ​នូវ​ទិដ្ឋភាព​នៃ​ព័ត៌មាន (តើ​មន្ទីរសម្ភព​ណាល្អជាងគេ?)
  • ផលិត​ផែនទីភូមិសាស្ត្រជាក់លាក់ (តើភោជនីយដ្ឋាន​ល្បីៗ​នៅ​កន្លែងណាខ្លះ​?)
  • បង្ហាញសម្មតិកម្ម​នៃហេតុនិងផល (តើ​ឃុំដែល​មានជាងគេ​ ជាអ្នកអភិរក្សនិយម​ឬជឿនលឿន​និយម?)

ជាទូទៅ ការ​បង្ហាញ​ពី​ទិន្នន័យ​ទាំងអស់​នេះ​អាច​ធ្វើ​បាន​ជា​ច្រើន​ទម្រង់​ : time-line (សម្រាប់​កាលប្បវត្តិ)​ តារាង​អក្សរ X ដើម្បី​បង្ហាញ​ពីទំនោរ ដ្យាក្រាម​ផ្សេងៗ និង​ផែនទីពហុព័ត៌មាន។

តើបង្ហាញ​ព័ត៌មានយ៉ាងដូចម្ដេច?

ផែនទីពហុព័ត៌មានគឺដូចជាផែនទីធម្មតាមួយ តែ​អាចដាក់​បញ្ចូលទិន្នន័យពាក់ព័ន្ធផ្សេងៗ ដូចជាសំឡេង រូបភាព ទិន្នន័យទីតាំងជាដើម ។ ដូច្នេះ​ដើម្បី​កុំឱ្យ​ច្រឡំ​នៅពេល​ប្រើប្រាស់​ផែនទី​​ជីវចលនេះ ជាដំបូងអ្នកត្រូវតែប្រាកដថាព័ត៌មានដែល​អ្នកប្រមូលបាន គឺត្រឹមត្រូវ ពោលគឺ​មិនថាជា​ព័ត៌មាន​បានមកពីប្រភព«ផ្លូវការ» (អង្គការ រដ្ឋាភិបាល ក្រុមហ៊ុន … ) ដែល​មាន​ភាពស្របច្បាប់ និង​គួរឲ្យជឿទុកចិត្ត ឬក៏ជាព័ត៌មានបាន​មក​ពី​ប្រតិបត្តិការ​ប្រភព​មហាជន (តំណភ្ជាប់ក្នុង​សំណុំឯកសារ៦) ដូច្នេះ​ត្រូវ​តែ​ធ្វើឲ្យ​វាមានភាពគួរឲ្យ​ទុកចិត្ត។ នៅក្នុង​ករណីទាំងពីរ វាសំខាន់ណាស់ដែល​ត្រូវ​ផ្ទៀងផ្ទាត់​ព័ត៌មានទាំងនេះ។ ប្រយ័ត្ន​កុំឲ្យ​ធ្លាក់​ក្នុង​ការងប់ងល់​នឹង​បច្ចេកវិទ្យា ៖ កុំប្រើ​ផែនទីពហុព័ត៌មាន​បើ​អ្នក​មាន​ព័ត៌មានមិន​គ្រប់​គ្រាន់ទេនោះ។

សេវា Google map

ទោះបីអ្នកមិនចូលចិត្តដំណើរការ​ឧបករណ៍​ស្វែងរក អ្នក​ត្រូវតែ​អរគុណ​​ Google ដែល​បាន​​បង្កើត​ឧបករណ៍​មួយ​ ទាំង​ងាយស្រួលប្រើ ទាំង​មានប្រសិទ្ធភាព។ នោះគឺ Google Map ។​មិនថា​អ្នក​ថ្មី​នឹង​បច្ចេកវិទ្យា​ប៉ុណ្ណាទេ គឺ​សុទ្ធ​តែ​អាច​បង្កើត​យ៉ាង​ស្រួល​នូវ​ផែនទីជីវចលមួយ​ដែល​មាន​​ព័ត៌មាន​ជាច្រើន​។​ អ្នក​គ្រាន់តែ​បង្កើត​គណនី​Gmail មួយ រួចហើយ​ធ្វើ​តាម​ការណែនាំ​ជាការ​ស្រេច។​ ប្រយ័ត្ន​ក្នុងករណី​ដែល​អ្នក​មាន​ទិន្នន័យ​សំខាន់​​ច្រើន​ដែល​ត្រូវ​បញ្ចូល​ក្នុងផែនទី ព្រោះ Google នឹង​ស្នើ​ឲ្យ​អ្នក​ទិញ​សេវាកម្ម​របស់ខ្លួន​។ បើ​មិន​ដូច្នេះទេ «ផែនទី»របស់​អ្នក​នឹង​ត្រូវ​បិទចោល​។