Menu

១៧/ Tchat ឬការសម្ភាសន៍រួម?

ភាពអន្តរៈ ការ​ខិតជិត និង​ការ​ចូលរួម​របស់​អ្នក​អាន​ ៖ គុណសម្បត្តិ​​ទាំង​នេះ​របស់​វ៉ិបសាយ​ ​រក​ឃើញ​អត្ថន័យ​របស់​ខ្លួន​​នៅ​ក្នុង​ការដាក់​ឲ្យ​មាន​ទំនាក់​ទំនង​រវាង​តួអង្គ​ក្នុង​បច្ចុប្បន្នភាព ជាមួយ​នឹង​អ្នក​ប្រើប្រាស់​អ៊ិនធឺណែត។ Tchat ឬការ​សម្ភាសន៍រួម​​គឺ​ជាវិធី​ថ្មី​ដើម្បី​ធ្វើ​ដូច្នេះ​បាន។

សិល្បៈ​នៃការ​សម្ភាសន៍

ទំហំ​នៃ​ការ​ចូល​រួម​របស់​វ៉ិប​អាច​បង្កើត​មធ្យោបាយ​វិចារណកថា​ថ្មី​ដែល​អ្នក​ប្រើ​ប្រាស់​គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​ផលិតព័ត៌មាន។ «ការឃុំគ្រង​ការ​ចូលរួម»​នេះ​អាច​ត្រូវ​បាន​បញ្ចូល​ក្នុង​កម្រិត​ផ្សេងៗគ្នា:

  • នៅ​ពេល​ជ្រើស​រើសភ្ញៀវ​ត្រូវ​សម្ភាសន៍ ឧទាហរណ៍តាមរយៈ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំផ្នែក​និពន្ធ។
  • អំឡុងពេលសម្ភាសន៍​ ដោយឲ្យ​​អ្នក​អាន​ផ្ញើសំណួរពួកគេ​មក​ មុន​ពេល​ចាប់​ផ្ដើម​។
  • អំឡុងពេល​សម្ភាសន៍ ​ដោយ​អនុញ្ញាតឲ្យ​សាធារណជន​មាន​ប្រតិកម្ម​ភ្លាម​ៗ​ទៅ​នឹង​ចម្លើយ​របស់​វាគ្មិន ឲ្យ​ពួកគេ​អាច​បញ្ចេញ​មតិ​ដោយសេរី

ប៉ុន្តែសម្រាប់​​គ្រប់ចំណុច​ទាំងនេះ អ្នក​ត្រូវ​តែគោរព​តាមប្រភេទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ (តំណភ្ជាប់​ក្នុង​ទៅ​សំណុំឯកសារទី៤)របស់​វ៉ិប​​ ៖

  • ចំពោះបទសម្ភាសន៍​ជាសំណេរ គឺ​មិនត្រូវ​លើស​ពី​៦ ០០០តួអក្សរ។
  • សម្រាប់​បទសម្ភាសន៍ជាសំឡេង វែងបំផុត​គឺ​រយៈពេល​មួយ​នាទី។ អ្នក​ត្រូវ​កាត់​យក​តែ​ចំណុចសំខាន់ៗ និង​ត្រូវ​សរសេរស្រង់ពាក្យ​សម្ដី​ក្នុង​បទសម្ភាសន៍ ដើម្បី​​ឲ្យ​ប្រិយមិត្ត​របស់​អ្នក​មានជម្រើស (ឧទាហរណ៍​នៅកន្លែង​ធ្វើ​ការ គឺ​ពិបាក​ក្នុង​ការស្ដាប់​បទសម្ភាសន៍ ដូច្នេះគេអាចជ្រើស​រើស​យក​ការអាន​ ​)។
  • សម្រាប់​បទសម្ភាសន៍វីដេអូ គឺចាំបាច់​ត្រូវ​កាត់​យក​តែ​បីគ្លីប ដែល​មាន​រយៈពេល​មិន​លើ​ស​ពី​បីនាទី។ មូលហេតុគឺ​ដូចគ្នា​នឹង​សំឡេង​ដែរ​។

ចុងបញ្ចប់ អ្នក​​អាចសាកល្បងដាក់​ឲ្យ​សាធារណជន​​បាន​ស្ដាប់​ឬ​មើល​បទសម្ភាសន៍​ទាំង​មូល​​​មិនថា​ប្រវែងណាទេ។ វា​អាច​បំពេញចិត្ត​​ប្រិយមិត្ត​ដែល​ចាប់​អារម្មណ៍ខ្លាំង​លើ​ប្រធានបទ និង​/ឬអ្នក​សម្ភាសន៍។ ជាពិសេស​វា​ធ្វើ​ឲ្យ​ការងារ​ដែល​អ្នក​កាសែត​បាន​ជ្រើស​រើស​ត្រូវបាន​គេ​មើល​ឃើញ​​។ នេះ​ជា​លំហាត់អំពីតម្លាភាព​​ដ៏មានប្រយោជន៍មួយ។

វិធីសាស្ត្រ​ Tchat

Tchat (ជាពាក្យអង់គ្លេស​មានន័យថា​ជជែក) គឺ​ជា​វិធីសាស្ត្រ​នៃការ​ធ្វើ​បទសម្ភាសន៍​បែប​អន្តរកម្ម ដែល​ប្រព្រឹត្ត​ទៅ​ក្រោម​ការគ្រប់​គ្រង​របស់​អ្នក​កាសែត។ ជាទូទៅ គេ​ធ្វើ​វា​នៅ​ក្នុង​ការិយាល័យ​និពន្ធ។ វាគឺជា​ប្រភេទ​នៃបទសម្ភាសន៍​រួម​ផ្សំ​ ដែល​លាយ​បញ្ចូល​នូវ​សំណួរ​របស់​ប្រិយមិត្ត​ និង​សំណួរ​របស់​ផ្នែក​និពន្ធ​។ វា​មានបច្ចេកទេស​ជាច្រើន​ដែល​អាច​ជ្រើសរើស៖

  • បច្ចេកទេស​សាមញ្ញ​ជាងគេ​គឺ​ការ​ជ្រើស​រើស​សំណួរ​របស់​ប្រិយមិត្ត​ជាមុន​ (រៀបចំ​ជាមុន ២៤ម៉ោង​មុន​ តាមរយៈ​អត្ថបទ​ខ្លី​មួយ​បង្ហាញ​ពីខ្លឹមសារ​បទសម្ភាសន៍ និង​វាគ្មិន) ។ អ្នក​ត្រូវ​ស្រង់​ចម្លើយ​របស់​​វាគ្មិន រួច​ហើយ​​ជ្រើសរើស​សំណួរថ្មីៗ​ទៀត​ជា​បន្តបន្ទាប់អំឡុងពេល​នៃ​កិច្ចសម្ភាសន៍។ អ្នកកាសែតម្នាក់​ឬពីរនាក់​គឺ​គ្រប់​គ្រាន់​ហើយ​។
  • ជម្រើសទី២: ធ្វើ​របៀបដូចគ្នា ប៉ុន្តែ​ជា​វីដេអូ ដោយ​ថតវីដេអូ​ពី​​ចម្លើយ​របស់​ភ្ញៀវកិត្តិយស​​យក​ទៅ​កាត់ត និង​បង្ហោះ​លើ​អ៊ិនធឺណែត អមដោយ​អត្ថបទសរសេរ។ វា​ត្រូវការ​យ៉ាង​តិច​មនុស្ស​បីនាក់​ដើម្បី​សម្រេចកិច្ចការ​នីមួយៗ។
  • វិធីសាស្ត្រ​សាំញ៉ាំជាងគេគឺធ្វើ​ដូចគ្នា ប៉ុន្តែ​ដោយ​ប្រើ​ការ​ផ្សាយ​ផ្ទាល់ ដោយ​ប្រើ​កម្មវិធី​ដែល​អភិវឌ្ឍ​ឡើង​ដោយ​ Seesmic (តំណភ្ជាប់​ក្រៅ https://seesmic.com/)។

ការ​គ្រប់​គ្រងភាពអន្តរកម្ម​ គឺមានសារសំខាន់សម្រាប់​ភាពជោគជ័យ​របស់​ tchat ​ទាំង​សម្រាប់​ផ្តល់​តម្លៃ​ដល់​សំណួរ​របស់​ប្រិយមិត្តអ្នកអាន និង​​ការងារ​របស់​អ្នក​កាសែត​។