Menu

១៩/ ការចូលរួមបែបឃុំគ្រង

បើទោះបីជា​បរិមាណ​នៃការបញ្ចេញ​មតិ​នៅ​លើ​វ៉ិបសាយ​ គឺជា​សន្ទស្ស​នៃ​ភាពរស់រវើក​របស់​វ៉ិបសាយ​នោះ​ក៏ដោយ ក៏​គុណភាពរបស់​វ៉ិបសាយ​​មិន​អាច​មើល​រំលង​បាន​ដែរ។ ជាអ្នក​ផ្ទុក​ព័ត៌មាន សក្ខីភាព​ឬ​ការវិភាគ​ អ្នក​ប្រើប្រាស់​អ៊ិនធឺណែត​បង្កើន​ប្រភព​ព័ត៌មាន​របស់​អ្នក​កាសែត និង​ភាពសម្បូរ​បែប​។

ការជ្រើសរើស​មតិ

ទោះបីជា​អ្នក​អាន​តែ​មួយឬពីរភាគរយ​ប៉ុណ្ណោះដែល​សរសេរមតិខ្លួន​នៅ​លើ​វ៉ិបសាយ​ព័ត៌មានក៏ដោយ ក៏​មតិ​ដែល​​ជាក់​លាក់​កាន់តែ​កម្រមានទៅទៀត​។ ដើម្បីស្រង់​រក​មតិទាំង​នេះ មានក្បួន​​ច្រើន៖

  • ដំបូង​អាន​ការ​បញ្ចេញមតិ​​ទាំងនោះឲ្យ​ហ្មត់ចត់ ព្រោះដុំមាស​តែ​ងតែ​បង្កប់នៅក្នុង​សក្ខីភាព​ណាមួយដែល​យើង​ត្រូវ​​ទាក់ទងទៅ​អ្នកសរសេរ។
  • លើកតម្លៃ​មតិ​ដែល​ល្អបំផុត (ធ្វើ​ការ​ជ្រើសរើស) ដើម្បីលើក​ទឹកចិត្ត​ឲ្យ​មាន​ការ​ចូល​រួម​ក្នុង​កម្រិត​មួយ​ដែល​ល្អ វា​នឹងធ្វើ​ឲ្យគ្រប់គ្នា​ចង់ចូលរួម ហើយ​ជាការ​បង្ហាញ​​​ទៅ​កាន់​អ្នក​អាន​ថា​សារ​របស់​ពួកគេ​ត្រូវ​បាន​អាន និង​យកចិត្តទុកដាក់​។
  • កុំ​ស្ទាក់​ស្ទើរ​ក្នុងការ​បំផុស​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរមតិ​​នៅក្នុងកិច្ចពិភាក្សា ដើម្បី​មើល​ថា​បើ​ការ​​ចូលរួមមួយ​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺវា​អាចជំរុញ​ឲ្យ​មាន​មួយ​ទៀត​ ហើយ​វា​វិល​ទៅ​វិល​មក។
  • ​ជាទូទៅ អ្នកកាសែត​ចូលរួម​កិច្ចពិភាក្សា​កាន់តែច្រើន ធ្វើ​ឲ្យ​អ្នក​អាន​​កាន់​តែ​ចង់​ចូល​រួម​ក្នុង​ការ​ផលិត​ព័ត៌មាន។ «ហៅឲ្យ​ធ្វើ​សកម្មភាព»ក៏ជា​កត្តា​មានឥទ្ធិពល​មួយ​ដែរ​ ដើម្បី​អភិវឌ្ឍ​ការ​ចូលរួម​ឲ្យ​បានច្រើន។ បើអ្នកអាន​មានអារម្មណ៍ថា​​ខ្លួន​ឯង​ពាក់​ព័ន្ធ​​ដោយ​ផ្ទាល់​នឹង​បញ្ហា​ដែល​លើក​ឡើង​នៅ​ក្នុង​អត្ថបទ ពួកគេ​នឹង​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​អំពាវនាវនេះទេ។ ជាចុងក្រោយ​ ចូរកត់ចំណាំ​ពី​«ក្បួន»មួយ ៖ មតិ​ទី១​របស់​អ្នក​អាន​តែងតែ​មានគុណភាព​ខ្ពស់​ជាង​ធម្មតា ព្រោះវា​ផ្អែក​លើ​ភាពត្រឹម​ត្រូវ​។ អ្នក​អាន​ចាប់​ផ្ដើម​បញ្ចេញមតិ​​នៅពេលដែល​គេ​មាន​អ្វីម្យ៉ាង​ច្បាស់​លាស់​ក្នុង​ការ​និយាយ​។

ថែរក្សាទំនាក់ទំនង

ពេល​រក​បាន​ហើយ អ្នក​ចូលរួម​បញ្ចេញមតិ​ល្អ​គួរតែត្រូវ​ថ្នាក់ថ្នម។ មិនថាគេ​ជា​អ្នកសិក្សា អ្នកដុតនំប៉័ង ឬអត់ការងារធ្វើទេ ម្នាក់​នេះ​អាចក្លាយ​ជា​«អ្នកជំនាញ»ពិសេសច្បាស់ការ យោង​ទៅ​តាម​រឿង​បច្ចុប្បន្នភាព។ បើ​អ្នក​រក្សា​ការ​ទាក់ទង​ជាប្រចាំ​ជាមួយគេ​ តាមអ៊ីម៉ែល Tchat ឬ​ដោះដូរ​យោបល់គ្នា​នៅក្នុង​កិច្ចពិភាក្សា អ្នក​នឹង​ធ្វើ​ឲ្យ​គេ​មានភាពស្មោះស្ម័គ្រ​នឹង​ការ​ផលិត​ព័ត៌មាន​របស់​អ្នក​។ ដូច្នេះ​គេ​នឹង​ឆ្លើយ​តបទៅអ្នក​នៅថ្ងៃ​​ដែល​អ្នក​ចង់​បាន​។

វាជាអ្វីដែលយើង​ហៅ​ថា​ការបង្កើត​ប្លុកស្វែរ គឺដូចជា​អ្នកកាសែតទាំងអស់​រក្សា IRL (In real Life ក្នុងជីវិតពិត) នូវ​បណ្ដាញ​ប្រភពព័ត៌មាន​​ដែល​មាន​សៀវភៅអាសយដ្ឋាន​ដូច្នេះ​ដែរ។ ក្នុងរយៈពេលវែង អ្នក​អាច​នឹង​ប្រែក្លាយ​អ្នក​អាន​ទាំង​នេះ​ទៅ​ជា​អ្នក​សរសេរប្លុក​ក៏ថាបាន។ ត្រង់នេះដែរ វា​មិន​មែន​ជាការ​ជំនួស​អ្នក​កាសែត​ដោយ​ជន​សាមញ្ញទេ។ ម្យ៉ាងទៀត​ពួកគេ​​​តែងតែ​មាន​តម្រូវការ​តែម្យ៉ាង​គត់ គឺសូមឲ្យ​អ្នកកាសែត​បំពេញ​តួនាទីបានត្រឹមត្រូវ ដែល​ត្រូវ​ការ​ពេលវេលា មធ្យោបាយ និង​ចំណេះដឹង​ពិតប្រាកដ!

តាម​រយៈការជួយអ្នក​ប្រើប្រាស់​អ៊ិនធឺណែតឲ្យទទួលបានព័ត៌មាន និងបង្ហាត់បង្រៀន​ពួកគេ​អំពី​បច្ចេកទេស​សរសេរវ៉ិបសាយ អ្នក​នឹងមាន​លទ្ធភាព​ធ្វើជា​អ្នក​ផលិត​ព័ត៌មានពិត​ប្រាកដ​​លើ​បណ្តាញ​អ៊ីនធឺណែត​ ដែលកំពុងតែមាន​ការអភិវឌ្ឍ។