Menu

២១/តើគ្រប់គ្រងព័ត៌មានពីរប្រព័ន្ធយ៉ាងដូចម្ដេច?

វ៉ឹប​ត្រូវ​បាន​មើល​ឃើញ​ជា​ឧបសគ្គ​មួយ ឬ​ក៏​ជា​ដើម​បញ្ញើ​​ក្អែក​​ដែលបឺតជញ្ជក់​យក​អ្នក​អាន​របស់​ប្រព័ន្ធផ្សព្វផ្សាយ​បែប​បុរាណ​។ ​ភាពអគតិ​បែប​នេះ​គឺហួស​សម័យ​ហើយ។ ប៉ុន្តែ​​អ្នក​នៅ​តែ​ត្រូវ​គ្រប់​គ្រង​ឲ្យ​ល្អ​នូវ​ភាពសកម្ម​​ក្នុង​ការ​ផ្លាស់ប្ដូរ​យោបល់​តាម​អ៊ិនធឺណែត។

ការ​បំពេញបន្ថែម​របស់​វ៉ិប

នៅពេលអ្នក​​មាន​ព័ត៌មាន​មួយ តើអ្នក​​ត្រូវ​ចុះផ្សាយ​តាម​អ៊ិនធឺណែត​ឬ​ក៏ត្រូវ​ទុក​ចុះផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម​​សិន? មិនមាន​ក្រុមហ៊ុន​កាសែត​​ណាមួយ​គេច​ផុត​ពីសំណួរនេះទេ ហើយ​ចម្លើយ​គឺ​ប្លែក​ៗ​ខុសពីគ្នា យោង​តាម​ស្ថានភាព។ តាមពិត បញ្ហា​នេះ​ធ្វើ​ឲ្យ​អ្នកកាសែត​ចាំបាច់​​ត្រូវ​​រិះ​គិត​អំពី​ភាព​បំពេញ​បន្ថែម​គ្នា​ទៅវិញទៅ​មក​របស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ទាំង​អស់​នេះ​ស្ថិត​ក្នុង​បរិយាកាស​មួយ​ដែល​ភាព​ខុស​គ្នា​រវាងគេហទំព័រ​ចេញ​ពី​វិទ្យុ ទូរទស្សន៍ ឬ​កាសែត កំពុង​ត្រូវកាត់បន្ថយ​បន្តិចម្ដងៗ។

​ទោះ​បីជាពុំមានថ្ងៃ​ផុតកំណត់​ក្នុងការ​​បញ្ជូន​ព័ត៌មាននៅ​លើ​អ៊ិនធឺណែតក៏ដោយ ក៏មាន​​ម៉ោង​ល្អ​មួយ​​ចំនួន​(តំណភ្ជាក់​ក្នុង​សំណុំឯកសារ​២០)សម្រាប់​​ដាក់​ព័ត៌មានអនឡាញដែរ​។ បាតុភូត​នេះ – (buzz ប្រែ​តាម​ពាក្យ​មានន័យថា​​សំឡេង​សត្វល្អិត)- គឺ​ជា​រឿង​សំខាន់ដែល​​ត្រូវ​ដឹង ព្រោះ​វា​ជា​ចំណុច​សំខាន់​នៃ​ដំណើរការ​របស់​វ៉ិប និង​បណ្ដាញ​សង្គម ពោលគឺ​ជា​«កម្លាំង​កក្រើក​»​របស់បណ្ដាញ​ទាំង​នោះ​។ ​ដូច្នេះ ព័ត៌មាន​មួយ​ដែល​គេ​បង្ហោះ​នាពេល​យប់​ជ្រៅ​នឹង​ត្រូវចុះផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​នៅ​ពេល​ព្រឹក និង​ជា​បន្តបន្ទាប់​…។ ការ​ប្រកាស​ព័ត៌មាន​មួយ​នៅ​លើ​វ៉ិបសាយមិនបាន​ធ្វើ​ឲ្យ​ព័ត៌មាននោះ​លែង​មាន​គេចាប់​អារម្មណ៍​យក​​ទៅចុះ​ផ្សាយនៅ​កន្លែង​ផ្សេង​ទៀតទេ​ ប៉ុន្តែ​គឺ​វាផ្ទុយស្រឡះ​ពីនេះ​ទៅ​វិញ។ បើ​ចំនួន​​អ្នក​ដែលបាន​អាន​​ព័ត៌មាន​នេះ​​កាន់តែ​ធំ ចំនួន​ប្រិយមិត្ត​​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយដែល​ផលិត​ព័ត៌មាននោះ​ក៏កាន់​តែ​ច្រើន​ដែរ​។

​ដើម្បី​ចេញ​ផុត​ពីភាព​អគតិ​​នៃ​«ការ​បឺតជញ្ជក់» យើង​ត្រូវ​គិតថា​វ៉ិបសាយ​​គឺ​ជា​សៀគ្វី​ព័ត៌មានថ្មីមួយ​ ដែល​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​គ្រប់​គ្រង​បច្ចុប្បន្នភាព​បានគ្រប់​ពេលវេលា​ ពោលគឺ​តាំងពី tweet ដំបូងរហូត​ដល់​ការ​វិភាគលម្អិត​ (តំណភ្ជាក់​ក្នុង​​សំណុំឯកសារ៧)។

ការវិលទៅមក​នៃខ្លឹមសារ

ការ​លេចឡើង​នៃ​ឧបករណ៍​ចល័ត (ស្មាតហ្វូន ថាប្លែត) ជា​ផល​មួយអនុគ្រោះ​ដល់​ការត្រឡប់​​ទៅ​មក​របស់​ខ្លឹមសារ​ព័ត៌មាន​​នៅក្នុង​ប្រព័ន្ធផ្សព្វផ្សាយ​តែ​មួយ។ ខ្លឹមសារ​ព័ត៌មានមួយ​​ដែល​ផ្សាយ​តាមវិទ្យុ​នៅ​ពេល​ព្រឹក នឹង​ត្រូវ​ពង្រីកបន្ថែម​ទៀត​បន្តិចម្ដងៗ​នៅពេលថ្ងៃ ដោយ​ប្រើមុំ​ និង​ទម្រង់ខុស​ៗគ្នា។ ការ​ល្អបំផុត​គឺ​អាចដាក់​ស្នើដល់​​​អ្នកប្រើប្រាស់​អ៊ិនធឺណែតនូវ​បណ្ដាញ​ព័ត៌មាន​ថ្មី​នេះ​។ ផ្នែក​ថ្មី​នេះត្រូវ​៖​

  • ផលិត​បណ្ដាញ​ព័ត៌មាន​នេះ​ជាមួយ​អ្នកកាសែត​ពហុជំនាញ
  • ផ្សព្វផ្សាយ​ទម្រង់​ទាំងនោះលើ​គ្រប់​ទម្រ
  • ធ្វើឲ្យ​គេដឹង​​ពី​ភាព​ខុស​ប្លែក​ក្នុង​ការ​សរសេរ​ព័ត៌មាន​របស់ខ្លួន​​​នៅលើ​បណ្ដាញ​ផ្សព្វផ្សាយ​​សង្គម

ឧទាហរណ៍៖ ប្រតិបត្តិការប្រភពមហាជន​ល្អ​(តំណភ្ជាប់​ក្នុងសំណុំឯកសារទី៦) ចាប់​ផ្ដើម​ដោយ​សេចក្ដី​អំពាវនាវសុំ​​សក្ខីភាព​នៅ​លើទំព័រកាសែត ដើម្បី​បង្ហាញក្នុង​ទម្រង់​វ៉ិបសារ (ផែនទី​​ពហុព័ត៌មាន) ​ហើយ​ត្រឡប់​ទៅ​កាសែត​វិញ​ជា​ការ​អង្កេតលម្អិត​។

ចុងក្រោយ «reverse-publishing» (ពីវ៉ិប​ទៅ​កាសែត) នៅ​តែ​ត្រូវផ្នែក​និពន្ធ​កាសែត​​ប្រើ​ប្រាស់​តិច​តួច​នៅ​ឡើយ ខណៈពេលដែល​​​វា​ជា​ប្រភព​ព័ត៌មាន​មិន​អាច​មើល​រំលង​បាន​។ ដូចសម្រាប់​វីដេអូ​ដែរ វាមាន​ធាតុ​ដែល​ត្រូវ​បន្ថែម​ថ្មី។