Menu

២២/ផ្សព្វផ្សាយដំណឹងតាមបណ្ដាញសង្គម

ព័ត៌មាន​វ៉ិប​សាយ​មិន​អាចកើតឡើងបានដោយគ្មាន​បណ្ដាញសង្គម ព្រោះ​បណ្ដាញសង្គម​គឺជាវេទិកានៃការចែករម្លែកព័ត៌មាន​ដែល​អ្នកប្រើអ៊ិនធឺណែត​ចំណាយពេលច្រើនបំផុត។ តើ​បង្កើត​វត្តមាន​របស់ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ដូចម្ដេច? តើ​ត្រូវ​សម្របសម្រួល​វាដែរទេ? តើមានការ​​កំណត់​គោលការណ៍​និពន្ធដែរឬទេ?

តើ​បណ្ដាញ​អ្វីខ្លះ?

សួរសំណួរពី​វត្តមានរបស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម វា​គឺជាចម្លើយ​រួច​ទៅ​ហើយ​។ នាពេលបច្ចុប្បន្ន​ គឺមិនអាច​ទៅរួចទេ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយមិន​មាន​វត្តមាន​ក្នុង​ហ្វេសប៊ុក ឬ​ Twitter ព្រោះទីនោះជាកន្លែង​ជួប​ជាមួយ​អ្នក​អាន​។ វាជាការល្អក្នុងការ​ចូលទៅ​ឲ្យ​ជិត​នឹង​អ្នក​ប្រើអ៊ិនធឺណែត​ដែល​ជា​សហគមន៍​របស់​ខ្លួន​។ នៅ​សហរដ្ឋអាមេរិក ប្រព័ន្ធ​ផ្សព្វផ្សាយ​​​មួយ​ចំនួន​ដូចជា​ Rockville central.com (តំណក្រៅ http://www.facebook.com/notes/rockville-central/farewell-rockville/10150320504205829) ថែមទាំង​បាន​ព្យាយាម​ពឹងផ្អែក​ទាំង​ស្រុង​លើ​ហ្វេសប៊ុក ព្រោះ​អ្នក​អាន​ភាគច្រើន​គឺ​មក​តាមរយៈ​បណ្ដាញ​សង្គម​មួយ​នេះ។ គុណវិបត្តិ ៖ អ្នក​នឹង​បាត់​បង់​ការគ្រប់គ្រង​លើ​ខ្លឹមសារ​ដែល​ផលិត​ឡើង​ក្នុង​អំឡុងពេល​មួយ ព្រោះ​ទិន្នន័យ​ទាំងអស់ (អត្ថបទ រូបភាព វីដេអូ រូបថត) ក្លាយ​ជា​កម្មសិទ្ធិ​របស់​ហ្វេសប៊ុក។ ដូច្នេះ​កាសែត​នេះក៏​​បាន​បក​ក្រោយវិញ​ ព្រោះគ្មាន​ភាពចំណេញ​ផ្នែក​​សេដ្ឋកិច្ច​។

យ៉ាងហោចណាស់ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាចនឹង៖

  • មាន​ទំព័រ​ហ្វេសប៊ុក និង​គណនី​ Twitter ផ្លូវការ
  • ប្រកាស​នៅ​លើ​ទំព័រ​នេះ​នូវ​ខ្លឹមសារត្រឹមត្រូវ និង​ជាក់​លាក់​
  • បង្ហោះ​ការដកស្រង់​ផ្នែកធំៗ​នៃ​ខ្លឹមសារនេះ

ព័ត៌មានទាំងអស់​ត្រូវ​ចេញផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ជាទៀងទាត់ (ប្រយ័ត្ន​ចំពោះ​ការ​កក​​ស្ទះ) ប៉ុន្តែ​កុំ​ឲ្យ​ច្រើន​ពេក ព្រោះ​អ្នក​ជ្រៀតចូល​ក្នុង​ទីកន្លែង​ពាក់​កណ្ដាលឯកជនរបស់​អ្នក​ប្រើ​អ៊ិនធឺណែត ដែល​បន្ទាប់​ពី​បាន​យល់ព្រម«តាម»​អ្នក ឬជា«មិត្ត» ក៏អាច​«ចេញ»ពីអ្នក​វិញដែរ។

កំណត់តម្រុយ​ក្នុងការនិពន្ធ

បន្ទាប់​ពី​ធ្វើ​មិនដឹង​យូរមកហើយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​បាន​​កែប្រែ​អនុសាសន៍​ សារាចរ សូមមើល​ការណែនាំ​ដូចជា​ការណែនាំ​របស់ AFP (តំណភ្ជាប់ក្រៅ http://www.afp.com/newsletter/guide-participation-reseaux-sociaux.pdf)។ អនុសាសន៍​មួយ​ចំនួន​ហាម​អ្នក​កាសែត​មិនឲ្យ​ tweet ព័ត៌មាន និង​មួយចំនួនទៀត​ក្រើន​រម្លឹកឲ្យ​ប្រុង​ប្រយ័ត្ន ឬ​ឲ្យ​នៅ​ឆ្ងាយ​ពីវា តាមរយៈរូបមន្ត​« ខ្ញុំ​ជាមនុស្ស​តែ​ម្នាក់​គត់ដែល​ទទួល​ខុសត្រូវ​ tweetsទាំងនេះ»។ មិនថាយ៉ាងណា ការយល់ដឹងពីរឿងនេះ​ធ្វើ​​ឲ្យ​កើត​​មានកិច្ចពិភាក្សា​​ពិតប្រាកដ​មួយ​អំពី​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ចង់​បាន​ការ​ទទួល​ស្គាល់។ នេះ​ជា​ដំណឹងល្អមួយ។

ការសម្របសម្រួល

ខុសពីការ​បញ្ចេញមតិ​ដែល​មាន​នៅលើ​ទំព័រអ៊ិនធឺណែតរបស់អ្នក ការ​បញ្ចេញមតិ​ក្នុង​បណ្ដាញ​សង្គមមិន​ពាក់ព័ន្ធ​នឹង​អ្នកសរសេរព័ត៌មានទេ។ នៅក្នុងច្បាប់ បណ្ដាញ​សង្គមត្រូវ​បាន​ប្រៀប​ធៀប​ទៅ​នឹង​ខ្សែ​ទូរស័ព្ទ ៖ មិនអាច​ប្ដឹងបណ្ដាញសង្គម​​​ចំពោះមុខ​តុលាការ​បាន​ទេ។ ប៉ុន្តែ​ច្បាប់​បារាំង​ទទួលស្គាល់​ពីទំនួលខុសត្រូវ​របស់​អ្នក​សរសេរអត្ថបទ ប្រសិនបើ​គេ​ចូល​ធ្វើ​អន្តរាគមន៍​។ ឧទាហរណ៍ ប្រសិនបើគេ​ឆ្លើយតប​​នឹងមតិ​យោបល់ដែល​ស្ថិតនៅ​ក្រោម​ច្បាប់។

ជារួម អ្នក​គួរ​កុំ​ធ្វើ​ការ​សម្របសម្រួលកិច្ចពិភាក្សា​នៅ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ​អ្នក​គួរ​តែ​ឆ្លើយ​នឹង​សំណួរ​ឬមតិរិះគន់​ដែល​អ្នក​អាន​អាច​សរសេរ​មក​អ្នក។ វា​ជា​ផ្នែក​មួយ​នៃ​សិល្បៈ​សន្ទនា​របស់​បណ្ដាញសង្គម បានន័យថា​ជាចំណងទាក់ទង​ដ៏​កក់ក្ដៅ និង​ផ្ទាល់ខ្លួន​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ្នក​អាន​។

ការគ្រប់គ្រងលំហូរ

រាល់​ការអន្តរាគមន៍​នៅ​លើ​បណ្ដាញ​សង្គម​គួរ​ត្រូវ​ធ្វើ​ឡើង​ដោយ​ដៃ និង​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​។ នៅក្នុង​ការ​អនុវត្ត វាមិនមែន​ចេះតែ​អាចទៅរួចទេ៖ ខ្វះពេលវេលា គំនិតច្នៃប្រឌិត ចំណេះដឹង…។ ការបោះពុម្ពផ្សាយអត្ថបទ​មួយ​ចំនួន​អាច​ប្រព្រឹត្ត​ទៅដោយ​ស្វ័យប្រវត្តិ។ ប៉ុន្តែ​វា​ចាំបាច់​ក្នុងការតាមដានមើល​លើវេទិកា​នៃការ​ដោះដូរមតិ​ទាំងនេះ ព្រោះ​ភាពគគ្រឹក​គគ្រែង​របស់​វ៉ិប​សាយ​​គឺមានប្រសិទ្ធភាព និង​លឿនណាស់​។