Menu

២៤/វាក្យស័ព្ទរបស់វ៉ិបសាយ

ពាក្យ​​​ដែល​ប្រើ​នៅ​លើ​អ៊ិនធឺណែត​មាន​សន្ធឹកសន្ធាប់​។ ពាក្យ​ខ្លះ​​មាន​ជីវិត​ខ្លី​​ដូចកូន​រដូវប្រាំង​ ខ្លះទៀត​​នៅ​​បានយូរ។ ខាងក្រោម​នេះ​គឺជា​ពាក្យដែល​យើង​បាន​ជ្រើស​រើស​ វា​មិន​​ប្រាកដ​​ទាំង​ស្រុង​ទេ​​ ប៉ុន្តែ​យើង​សង្ឃឹមថា​វានឹង​នៅ​ជារៀងរហូត…

អាសយដ្ឋាន​ IP (internet protocol) : វា​ត្រូវ​នឹង​លេខ​ផ្ទៀង​ផ្ទាត់​មួយ​ដែលកំណត់​​ឲ្យ​រាល់​ការ​បើក​ម៉ាស៊ីន​ភ្ជាប់​នឹង​បណ្ដាញ ដោយ​ប្រើ​ពិធីការអ៊ិនធឺណែត​ http (Hypertext transfer protocol ឬ protocole de transfert d’hypertexte) អាច​ជា​ពិធីការទំនាក់ទំនង​ប្រើ​រវាងម៉ាស៊ីន​​ភ្ញៀវ (ឧបករណ៍ស្វែង​រក​នៅលើវ៉ិបរបស់​អ្នក​) និង​ម៉ាស៊ីនមេ (ក្រុមហ៊ុន​ដែល​ស្តុក​ និង​គ្រប់​គ្រង​ទំព័រផ្សេងៗ​​របស់​វ៉ិបសាយ)។

CMS (content management system) : ប្រព័ន្ធ​គ្រប់គ្រង​ខ្លឹមសារ​(SGC) គឺជា​ប្រភេទ​កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​គ្រប់​គ្រងបរិមាណ​នៃ​អ្នក​ចូលរួម ខ្លឹមសារ និងកម្មវិធីពហុប្រព័ន្ធផ្សព្វផ្សាយ​យ៉ាងស្វាហាប់នៅ​ក្នុង​វ៉ិបសាយ​។

Data-journalisme: ការ​គ្រប់គ្រងមូលដ្ឋាន​ទិន្នន័យ(BDD) ដែល​ទទួល​បាន​ពី​ការ​ធ្វើ​ស្ថិតិ​លើ​សម្មតិកម្ម​ផ្សេងៗ ដើម្បី​ពន្យល់​ពី​បាតុភូត​មួយ បន្ទាប់មក​បង្ហាញ​​លទ្ធផល​តាមបែប​គរុកោសល្យ ។

Fact-checking: ​ការអនុវត្ត​មួយ​ចេញមក​ពី​សហរដ្ឋអាមេរិក (កាសែត​ New York Times) ដើម្បី​ពិនិត្យ​ព័ត៌មាន​(ព្រឹត្តិការណ៍ ការ​ស្រង់សម្ដី កាលបរិច្ឆេទ ទីកន្លែង…) ដែលរៀប​រាប់​ដោយ​​អ្នក​កាសែត​។ តាមរយៈ​ការ​ពង្រីក​វា​បន្ថែម វិធី​សាស្ត្រ​ដែល​ប្រើ​ប្រាស់​សហគមន៍​អ៊ិនធឺណែត​​នេះ​ ក៏​អាច​អនុវត្ត​ផងដែរ​លើ​សុន្ទករថា​របស់​អ្នក​នយោបាយ​​ ​ឬ​គ្រប់​តួអង្គ​ផ្សេងទៀត​នៃបច្ចុប្បន្នភាព​ដែល​ប្រកាស​ជា​សាធារណៈ​ពី​ព្រឹត្តិការ​ណ៍​ពួកគេ​បង្ហាញ​ ថា​ជា​ការពិត​។

FAI (អ្នក​ផ្គត់ផ្គង់​អ៊ិនធីណែត) : ស្ថាប័ន​ឬ​សហគ្រាស​ដែល​ផ្ដល់​នូវ​ការ​តភ្ជាប់​បណ្ដាញ​អ៊ិនធឺណែត​ ។ FAI ភាគច្រើនគឺ​ជា​ក្រុម​ហ៊ុន​ជំនាញ​ផ្នែក​ទូរគមនាគមន៍។

Internet : ចុងទសវត្សឆ្នាំ​៦០ កម្លាយ​នៃ​ពាក្យ​អាមេរិកាំង«internetting» (អន្តរតភ្ជាប់​បណ្ដាញ)។ អ៊ិនធឺណែត​គឺ​បណ្ដាញនៃ​បណ្ដាញ​។ World Wide Web (www) គ្រាន់តែ​ជា​មួយ​នៃ​បណ្ដាញ​ដោះដូរ​អេឡិចត្រូនិក​នេះ​ប៉ុណ្ណោះ។

Live Blogging (LB) ឬ​ Live Tweetting (LT) : ការ​ផ្សាយផ្ទាល់​​ព្រឹត្តិការណ៍​មួយ អាច​តាម​វ៉ិប​សាយ (LB) អាច​តាម​បណ្ដាញ​មីក្រូប្លុក​ Twitter (LT)។

អព្យាក្រឹតភាពរបស់​ Net : ពាក្យ​នេះ​លេច​ចេញនៅ​ឆ្នាំ​២០០៣ នៅក្នុង​អត្ថបទ​របស់​ Tim Wu។ ភាពអព្យាក្រឹត​របស់​បណ្ដាញគឺ​​ជា​គោលការណ៍មូលដ្ឋាន​ដែល​ទាត់​ចោល​រាល់​ការ​រើសអើង​ចំពោះ​ប្រភពព័ត៌មាន អ្នកអាន ឬខ្លឹមសារព័ត៌មានផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ។

Open Data : បើប្រែ​តាមពាក្យ​គឺ​«ទិន្នន័យ​បើក​»។ វា​ជា​ចលនា​ដែលមាន​ទស្សនវិជ្ជា និង​ឥទ្ធិពល​​​ ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ចូលប្រើ​ប្រាស់​ដោយ​សេរី​​ នូវ​ទិន្នន័យសាធារណៈគ្រប់​គ្រង​ដោយ​​រដ្ឋបាល និង​អាជ្ញាធរមូលដ្ឋាន ដោយវាយតម្លៃថា​ទិន្នន័យ​ទាំង​នោះ​គឺជា​​សម្បត្តិ​សាធារណៈ​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ិនធឺណែត​។

Pure-player : ទំព័រអ៊ិនធឺណែត​បង្ហាញ​នៅ​លើវ៉ិប​សុទ្ធសាធ ​ដោយ​មិន​ផ្អែក​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​​បែប​បុរាណ។ ភាគច្រើន​​វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ទំនាក់​ទំនង​ជិតស្និទ្ធ​រវាង​អ្នកកាសែត និង​អ្នក​អាន​ ដោយ​ប្រើ​​វិធីសាស្ត្រ​នៃ​ការ​ចូលរួម។

SEO (search engine optimization) : កន្សោម​នីតិវិធី បច្ចេកទេស​ ឬ​បទនិពន្ធ ដែល​អនុញ្ញាត​ឲ្យ​អភិវឌ្ឍ​យោង​របស់​ទំព័រមួយ​នៅលើឧបករណ៍​ស្រាវជ្រាវ។

Tag ឬ​hashtag : បណ្ដុំ​ពាក្យ​ពាក់​ព័ន្ធនឹង​ខ្លឹមសារអត្ថបទ ​ដែល​អាច​កំណត់​ប្រភេទ​របស់​អត្ថបទ ដោយ​អំណោយផលដល់​ការ​ស្រាវជ្រាវ​តាម​ន័យ។ Hastag (តំណាងដោយសញ្ញា ​# តាម​ពីក្រោយ​​ដោយ​ពាក្យ​ដែល​ជ្រើសរើស) គឺប្រើ​នៅ​ក្នុង​ Twitter។

Troll: អ្នក​ប្រើប្រាស់​អ៊ិនធឺណែត​ដែលចូល​ពិភាក្សា​ក្នុង​អ៊ិនធឺណែត​ដោយគ្មាន​​ការ​គួរសម បង្ករឿងឈ្លោះ និង​ហួសហេតុ ក្នុងគោល​បំណង​តែ​ម្យ៉ាង​គត់​គឺ​«បំផ្លាញ»​កិច្ចពិភាក្សា។ ដំណោះស្រាយ : កុំឆ្លើយឆ្លង​នឹង​ពួកនេះ (កុំចិញ្ចឹមពួក​ Troll) ។