Menu

៣/ប្រើបណ្ដាញសង្គម

បណ្តាញសង្គមមានប្រយោជន៍ណាស់សម្រាប់អ្នកកាសែត។ វា​ផ្តល់​ឱ្យ​អ្នក​នូវ​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ អនុញ្ញាតឱ្យអ្នកធ្វើ​ការផ្ទៀងផ្ទាត់ និង​អាចឲ្យ​អ្នកសុំ​ព័ត៌មាន​ពីសាធារណជនដោយផ្ទាល់។ អ្នក​អាចធ្វើដូច្នេះបាន ​ល្គឹកណា​អ្នក​​មានវត្តមាន​​ក្នុង​បណ្ដាញ​​សង្គម​ទាំងនោះ។

ប្រមូលព័ត៌មានពីប្រភពត្រឹមត្រូវ

ដូចគ្នានឹងគ្រប់ប្រភេទនៃប្រព័ន្ធ​ផ្សព្វផ្សាយដែរ នៅលើ​វ៉ិបសាយ​គឺ​មានប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​បានតិច​ឬច្រើន។ ដើម្បី​វាយតម្លៃ​ អ្នក​កាសែត​ចាំបាច់​​ត្រូវ​តែ​មាន​ជំនាញ​ ប៉ុន្ដែវា​នៅ​មិនទាន់គ្រប់គ្រាន់ទេ។ អ្នកត្រូវ”អនុវត្ត”ជាក់ស្ដែង​ឲ្យ​បាន​ច្រើន​​នៅ​ក្នុង​បណ្តាញ​សង្គម​ទាំង​នោះ​(ហ្វេសប៊ុក Twitter ជាដើម)។ អ្នកត្រូវបង្កើតគណនីពីរ: មួយ​សម្រាប់​ទីភ្នាក់ងាររបស់អ្នក និងមួយទៀត​គឺគណនីផ្ទាល់ខ្លួន។ តាមពិតទៅ ទំនាក់​ទំនងឯកជន​ និង​ទំនាក់ទំនងដោយ​ផ្ទាល់​ រវាង​អ្នកកាសែត​ និង​អ្នក​ប្រើប្រាស់​អ៊ិនធឺណែតគឺ​ជា​កត្តា​ធំ​មួយ​នៅក្នុងការចូលរួម​ផលិត​ព័ត៌មាន។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ទាំង​នោះកាន់តែ​ច្រើន​ អ្នកកាន់តែងាយ​ផ្ទៀង​ផ្ទាត់​រក​ប្រភព​​ដែល​អាចជឿ​ទុក​ចិត្ត​បាន និង​ជាក់​លាក់​​សម្រាប់​ប្រធានបទរបស់អ្នក។ វានឹងក្លាយជា​មធ្យោបាយ​មួយ​ក្នុងការ​តាម​ដានជាប្រចាំ​នូវ​​បច្ចុប្បន្នភាព​ដែល​អ្នក​ចាប់​អារម្មណ៍។

ត្រួតពិនិត្យ​គណនី…

ប្រយ័ត្នចំពោះគណនីក្លែងក្លាយរាល់ពេលមានព្រឹត្តិការណ៍ធំកើតឡើង ​ជន​កំហូចជាច្រើន​​ នឹង​បង្កើតគណនីក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត។ ឧទាហរណ៍​ ករណីមនុស្ស​វិកល​ចរិត​សម្លាប់​មនុស្ស​ស្លូតត្រង់ ឬ​ដាក់​គ្រាប់​បែកជាដើម។ មាន​កម្មវិធីឥតគិតថ្លៃដែល​អាចឲ្យ​អ្នក​ផ្ទៀងផ្ទាត់ដឹងថា​គណនីមួយ​ពិតឬក៏ក្លែងក្លាយ សម្រាប់គណនី៖

  • ហ្វេសប៊ុក
  • Twitter

វិធីមួយទៀតដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន គឺត្រូវសួរអ្នកអាន។ ឧទាហរណ៍អ្នកប្រើប្រាស់ Twitter គឺជាអ្នកដំបូងគេដែលបានបញ្ជាក់ថារូបភាពដែលបានបោះពុម្ពផ្សាយពីការស្លាប់របស់អ៊ូសាម៉ា​ ប៊ិនឡាដិន គឺក្លែងក្លាយ។ សហគមន៍​របស់​អ្នក​កាន់​តែ​ធំ អ្នកកាន់តែងាយផ្ទៀងផ្ទាត់​ដឹងពីពាក្យ​ចចាម​អារ៉ាម បែងចែកព័ត៌មានពិតឬក៏ក្លែងក្លាយ ។

អំពាវនាវសុំសក្ខីភាព

វិធីមួយផ្សេងទៀតក្នុងការប្រើបណ្តាញសង្គមដើម្បី​ប្រមូលព័ត៌មាន គឺ​ការ​អំពាវនាវសុំ​សក្ខីភាព​។ វិធីនេះសមស្របខ្លាំងណាស់​សម្រាប់​ប្រធានបទ​ទាក់ទងនឹងសង្គម។ ​ឧទាហរណ៍​ នៅក្នុង​ការ​​ស្ទង់​មតិ​​អំពី​ការអនុវត្តថ្មី​មួយនៅក្នុងសង្គម អ្នកត្រូវ​ជៀសវាងសំណួរបិទ ដូចជា «តើអ្នកគាំទ្រ ឬប្រឆាំង​នឹង​ទោសប្រហារជីវិត?»។ ចូរសួរសំណួរបើក ដូចជា «តើ​អ្នក​គិត​យ៉ាង​ណាអំពីទោសប្រហារជីវិត?» ។ សំណួរនេះ​​នឹង​ទាក់ទាញឲ្យ​មាន​ការ​ចែករម្លែក​ពី​បទ​ពិសោធន៍​​គូរ​ឲ្យ​ចាប់​អារម្មណ៍ដែល​អ្នក​អាចយក​មក​ប្រើ​​នៅ​ក្នុង​អត្ថបទ។ ចុងក្រោយ កុំ​ភ្លេចធ្វើ​ការ​គ្រប់គ្រងការអំពាវនាវ​របស់​អ្នក​ឲ្យ​សមល្មម បើមិនដូច្នោះទេអ្នកនឹង​ឃើញ​មាន​ការបែកខ្ញែកប្រធានបទ​កើនឡើង។

ជាក់ស្តែង ការ​ផ្សព្វ​ផ្សាយ​ការអំពាវនាវនៅក្នុង​​គណនី​ទីភ្នាក់ងារ​របស់​អ្នកគឺមានប្រសិទ្ធភាព​ជាង​គណនីផ្ទាល់​ខ្លួន​របស់អ្នក។ ប៉ុន្តែ​​បើ​អ្នក​ជា​អ្នកព័ត៌មាន​ឯកទេស​លើ​ប្រធានបទ​ពាក់ព័ន្ធ​ ដូច្នេះ​ប្រិយមិត្ត​របស់​អ្នក​ប្រាកដ​ជាសមស្របក្នុង​ការឆ្លើយ​តប។ ក្នុងករណីនេះ​ប្រើគណនីផ្ទាល់ខ្លួនរបស់អ្នកដើម្បីផ្សព្វផ្សាយ។