Menu

៥/មូលដ្ឋានគ្រឹះនៃ HTML

HTML នៅក្នុង​វ៉ិបសាយ គឺដូចជាតួអក្សរដែលសម្រាប់សរសេរនៅក្នុងអត្ថបទអីចឹងដែរ។ វាជា​បណ្ដុំ​នៃ​និមិត្ត​សញ្ញា​​សម្រាប់​កំណត់​​​ខ្លឹមសារ និងជាប្រព័ន្ធរៀបចំ​មាតិកា។ ដូច្នេះ​កូដគឺមានប្រយោជន៍​​ណាស់​សម្រាប់​ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការ​យោង​នៃអត្ថបទ ។

និយមន័យ​របស់​កូដ HTLM

HTML គឺជាភាសារបស់កុំព្យូទ័រ​ដែល​ផ្ដល់នូវ​​ការ​ណែនាំ​លើ​ប្រតិបត្តិការ​​ពាក់​ព័ន្ធ​នឹង​ខ្លឹមសារអត្ថបទ។ វា​ផ្គុំឡើង​ដោយ​សញ្ញាកូដ ៖ កូដបើក​ដែល​បញ្ជាឲ្យ​អនុវត្ត និង​កូដបិទ​បញ្ជាក់​ពី​ការបញ្ចប់​នៃ​បញ្ជា។​ ឧទាហរណ៍​តំណភ្ជាប់ដែល​ដាក់​លើ​ផ្នែក​មួយ​នៃអត្ថបទ​ គឺ​ត្រូវ​​បាន​កំណត់​ដោយ​កូដដូចខាងក្រោម៖

<a href=”XXXX XXXXXX” target=”_blank”>XXXXXXX XXXXXXX</a>

ផ្នែកទី១គឺបញ្ជាក់​ពីអាសយដ្ឋាន​ URL(href ស្មើនឹងពាក្យ reference) ដែល​យើង​អាច​ចុច​ពីលើ​ពាក្យ​ណាមួយ ហើយ​វានឹង​នាំយើង​ចូលទៅអាសយដ្ឋាន​នោះ (target​ blank, la cible)

កូដសំខាន់ៗដែលត្រូវស្គាល់

<strong> ឬ <b> សម្រាប់អក្សរដិត

<i> ឬ<em> សម្រាប់​អក្សរត្រេត

<p> បញ្ជាក់ពីការចាប់ផ្ដើម​កឋាខ័ណ្ឌ ហើយ</p>គឺការបញ្ចប់ ជាមួយនឹង​ការ​ចូលបន្ទាត់​សម្រាប់​កឋាខ័ណ្ឌបន្ទាប់

<center> សម្រាប់​ដាក់​អត្ថបទឬ​រូបភាព​នៅ​ចំកណ្ដាលអេក្រង់

កូដខាងក្រោមនេះ​គឺ​សម្រាប់​ដាក់​បញ្ចូល​រូបភាព​ជា.jpg និងចំណងជើងរូបភាព៖

<img src=”files/xxxx xxxxx.jpg” title=”LEGENDE (CREDIT)” alt=”LEGENDE (CREDIT)”>

មាន​កូដសាំញ៉ាំជាងនេះ​ទៀត​ដែល​អាចអនុញ្ញាតឲ្យ​ដាក់​បញ្ចូល​សំឡេង រូបថត និង​វីដេអូ។ កូដ​សរសេរឡើង​នៅ​ក្នុង​ផ្លាតហ្វម​ដែល​​អនុញ្ញាតឲ្យ​អ្នកថតចម្លង និងបិទភ្ជាប់​ក៏ជាកូដ HTMLដែរ។ ​

តើអ្វីជាយោង?

យោង​គឺ​ជា​បណ្ដុំបច្ចេកទេស​ដែលអនុញ្ញាតឲ្យ​មាន​ភាពប្រសើរឡើង​នូវ​ចំណាត់លំដាប់​នៃ​អត្ថបទ​​​ព័ត៌មាន​នៅក្នុងឧបករណ៍ស្វែងរក(Googleឬផ្សេងទៀត)។ វា​អាស្រ័យ​លើ​គុណភាព​កូដចំណងជើង​ដែល​មាន​នៅក្នុងទំព័រនីមួយៗ​ផង និង​លើ​ជម្រើស​ពាក្យ​​ដែល​ប្រើក្នុង​ចំណង​ជើងធំ ចំណងជើងរង និង​ចំណងជើងកថាខណ្ឌនីមួយៗ។ ការប្រើ​ពាក្យ​កាន់តែ​ច្បាស់ និង​ជាក់​លាក់ យោង​ក៏កាន់តែមានប្រយោជន៍​(តំណភ្ជាប់ក្នុង​ទៅសំណុំឯកសារ៩)សម្រាប់​ផ្សព្វ​ផ្សាយ​​ពី​​អត្ថបទ​​ព័ត៌មាន​របស់​អ្នកនៅក្នុង​«ទំព័រចំណាត់ថ្នាក់»(page rank) របស់ឧបករណ៍​ស្វែងរក។

យោងក៏អាស្រ័យលើចំនួនតំណភ្ជាប់ដែលភ្ជាប់ទៅនឹងអត្ថបទនីមួយៗផងដែរ។ ចំនួនតំណ​ភ្ជាប់ក្នុង​អត្ថបទកាន់តែច្រើន ការបង្ហាញលទ្ធផលលើឧបករណ៍ស្វែងរក​កាន់តែខ្ពស់ដែរ ពីព្រោះវាមានន័យថាអ្នកប្រើប្រាស់អ៊ិនធឺណែតចាត់ទុកថាអត្ថបទព័ត៌មានរបស់​អ្នក​មាន​គុណភាព។ យោង​ដែល​មានគុណភាព​នឹង​​បង្កើន​ការរត់ទៅកាន់​ខ្លឹមសារ​​អត្ថបទ​របស់​អ្នក​ ដូច្នេះ​ចំនួន​អ្នកអាន​អត្ថបទ​នឹង​កើនឡើងដែរ។​ បច្ចេកទេស​នេះគេឲ្យ​ឈ្មោះថា SEO (Search Engine Optimization ជាការដាក់​ជម្រើស​នៃឧបករណ៍​ស្រាវជ្រាវ) ហើយ​វាគឺជាការងារ​មួយពេញម៉ោង។