Menu

៩/គោលការណ៍សំខាន់ៗនៃការសរសេរ

ដូចការអានដែរ ការសរសេរ​អនឡាញ​ត្រូវ​មានក្បួន​ខុស​ប្លែក​ពីការសរសេរ​នៅលើ​ក្រដាស។ ​ខ្លី សាមញ្ញ ច្បាស់ និង​អាច​ស្រមៃឃើញរូបភាព គឺ​ចាំបាច់​សម្រាប់​ការសរសេរ​លើ​វ៉ិបសាយ។ ដើម្បី​ធ្វើដូច្នេះបាន ការ​ចេះច្បាស់​នូវគោលការណ៍​មួយ​ចំនួន​​គឺចាំបាច់ ដំបូងគឺការ​ប្រើ​តំណភ្ជាប់អត្ថបទ​ច្រើន​(hypertext links)។

គោលការណ៍គ្រឹះ

​វ៉ិប​មិន​ខុស​ពី​វិស័យព័ត៌មានទូទៅទេ វាមានក្បួន​សរសេរ​ដែល​យក​តាម​ក្បួន​របស់​ទីភ្នាក់ងារ​សារព័ត៌មាន និង​វិទ្យុ។ ដូច្នេះ​អត្ថបទ​ត្រូវគោរព​តាម៖

  • រូបបំព្រួញពីរ៉ាមីតបញ្ច្រាស់ គឺដាក់​ព័ត៌មាន​ដែល​សំខាន់​បំផុត​តាំងពីក្នុង​ប្រយោគដំបូង ដោយ​ផ្ដើម​ចេញពីលក្ខណៈទូទៅ​ទៅលក្ខណៈពិសេស។
  • ក្បួន​បុរមបុរាណ​នៃ​​ប្រាំ w (who, what, where, when, why) ដែល​ត្រូវ​មាន​តាំង​ពី​ក្នុង​សេចក្ដី​ផ្ដើម​របស់​​អត្ថបទ។
  • ប្រយោគសកម្ម ខ្លីច្បាស់ ផ្ដល់ព័ត៌​មាន និង​គ្មាន​គុណកិរិយា​ដែល​អត់បានការ ដោយប្រើ​ពាក្យគន្លឹះនៅក្នុងឃ្លា​ខ្លីៗ ជាឃ្លាសកម្ម​ជាជាង​ឃ្លាអកម្ម​។

បន្ថែម​ពីលើ​គោលការណ៍ទាំងនេះ ការសរសេរ​វ៉ិប​ត្រូវបាន​សម្គាល់ដោយ​៖

  • កថាខណ្ឌខ្លីៗ និង​ប្លែកល្អ ដែល​កថាខណ្ឌ​នីមួយៗបង្ហាញ​តែ​គំនិត​មួយ​​មិន​ច្រើន នៅ​ក្នុង​សំណង់ឃ្លា​បែប​អំណះអំណាង-វិភាគ-ឧទាហរណ៍។
  • ការប្រើ​ប្រាស់ច្រើន​នូវ​កូដពុម្ពអក្សរ (ដិត គូសបន្ទាត់ពីក្រោម ទ្រេត…) បញ្ជីជា​ចំណុចៗ (ដូចករណីក្នុងអត្ថបទនេះ) និង​ការ​ដកស្រង់សម្ដីដាច់ដោយឡែក ដើម្បី​បង្កើន​ទិន្នន័យ​បញ្ចូល​ក្នុង​អត្ថបទ។
  • ការ​ប្រើប្រាស់​ជាទៀងទាត់​ប៉ុន្តែ​មិន​ហួសហេតុ នូវ​តំណភ្ជាប់​អត្ថបទច្រើន ដើម្បីផ្ដល់​អត្ថន័យស៊ីជម្រៅ​ដល់​អត្ថបទ។
  • ជាចុងក្រោយ គួរជៀសវាង​ការលេងពាក្យ​(ពិសេសនៅក្នុងចំណងជើង) ព្រោះ​ឧបករណ៍ស្រាវជ្រាវ​មិន​ដឹងថាវាជាអ្វីនោះទេ។

តើតំណអត្ថបទច្រើនដែលល្អមួយ គឺជាអ្វី?

តំណភ្ជាប់​ច្រើន​នៃ​អត្ថបទ​លើ​វ៉ិប​ដើរ​តួដូច​កំណត់សម្គាល់​យោង​នៅ​ខាងក្រោម​ទំព័រ​សៀវភៅអីចឹងដែរ។ អ្នក​ត្រូវ​រក​តុល្យភាព​រវាង​មានវាច្រើនពេក និង​តិចពេក។ ឧបមាថា​អត្ថបទ​អ្នក​គឺមានពី៣០០០ទៅ៥០០០តួអក្សរ ដូច្នេះចំនួនតំណល្អ​បំផុត​គឺចន្លោះពី​៥ទៅ​១០។ តែអ្នកត្រូវ​តែ​ជ្រើសរើស​វាឲ្យ​ល្អ។ រើសយ៉ាងម៉េច? តំណ​អាចត្រូវប្រើ​សម្រាប់៖

  • ផ្ដល់និយមន័យ​ពាក្យមួយ​ដែល​យើងគិតថាសាធារណជនអត់ស្គាល់
  • នាំមកនូវ​ការពន្យល់​បន្ថែម​លើ​គំនិត​ស្នូលមួយ​
  • នាំទៅរកប្រភពមួយ​ដែល​ចាំបាច់សម្រាប់​ការ​ស្វែងយល់​ពីព័ត៌មាន

ដើម្បីបំពេញ​តាម​គោលបំណងនេះ វាចាំបាច់បំផុត​ដែល​ត្រូវ​ជ្រើសរើស​ឲ្យ​បាន​ល្អ​នូវ​«យុថ្កា»នៃតំណ បានន័យថា​ជា​ពាក្យដែល​យើង​អាចចុចពីលើវា (តំណ​ទៅ​សំណុំឯកសារ៤) (ជាទូទៅ ពាក្យ​ទាំងនោះ​សរសេរជាអក្សរដិត មានពណ៌ខុសគេ ឬ​ក៏មានគូសបន្ទាត់​ពីក្រោម)។ យុថ្កា​មិន​ត្រូវ​​វែង​ពេកទេ (មិនលើស​ពី​មួយ​ឃ្លា) ហើយ​ក៏​មិន​ត្រូវ​ខ្លី​ពេក​ដែរ​(បីពាក្យ​តិចបំផុត) ជាពិសេស​ត្រូវ​មាន​​ខ្លឹមសារពាក់ព័ន្ធ​នឹង​អត្ថបទ​ដែល​នឹង​អាន​ពេល​ចុច​ពី​លើ​វា។

ប្រើសេចក្តី​​យោង​ដែល​ល្អ

តាមរយៈការ​អនុវត្ត​ក្បួន​ខ្នាតទាំងនេះឲ្យ​ខ្ជាប់ខ្ជួន អ្នក​នឹង​មានសេចក្តី​​យោង​ដែល​ល្អ​សម្រាប់​ការ​សរសេរ។ មែនទែនទៅ ឧបករណ៍​ស្រាវជ្រាវ​នឹង​ធ្វើ​ការ​បង្ហាញពី​​អត្ថបទរបស់​អ្នក​ល្គឹកណា​អ្នកប្រើ​ពាក្យគន្លឹះច្បាស់លាស់ ជាពិសេស​នៅ​ក្នុង​ចំណងជើងធំ ចំណងជើងរង​ ​និង​តួអក្សរ​៧០​ដំបូង​នៅក្នុង​ក្បាល​អត្ថបទ។